ភ្ជុំបិណ្ឌ ៣ថ្ងៃ តំបន់អង្គរទទួលបានភ្ញៀវជាង ៦ម៉ឺននាក់
- 2020-09-21 01:59:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ជុំបិណ្ឌ ៣ថ្ងៃ តំបន់អង្គរទទួលបានភ្ញៀវជាង ៦ម៉ឺននាក់
ចន្លោះមិនឃើញ
យោងតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានថ្លែងឱ្យដឹងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុប ១២២ ៣៧០នាក់ ក្នុងនោះតំបន់អង្គរទទួល បានជាង ៦ម៉ឺននាក់។
លោកថា ភ្ញៀវទេសចរដែលបានចូលទស្សនាតំបន់អង្គរមានប្រមាណ ៦២ ០០០នាក់ និងប្រមាណ ៥៩ ០០០នាក់ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍កំពង់ភ្លុក សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម៕