[វីដេអូ] ​Son ​ស៊ុត​ ៤គ្រាប់​ម្នាក់​ឯង តែ​បែរ​ជា​សរសើរ​កីឡាករ​ម្នាក់​នេះ​មិន​ដាច់​ពី​មាត់

  • 2020-09-21 02:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Son Heung-min ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ក្លឹប​មាន់​ខ្នាយ​មាស​ ​Spurs ​អាច​រក​បាន ៤ គ្រាប់​ម្នាក់ឯង​ ក្នុង​ចំណោម​គ្រាប់​បាល់​ឈ្នះ ៥-២ ​លើក្រុម Southampton ​យក​បាន​ជ័យ​ជម្នះ​នៅ​សប្ដាហ៍ទី ២ បាន​មក​ឈរ​លេខ​ ៦ ក្នុង​លីគ។

ក្រោយ​ចប់​ប្រកួត ​Son Heung-min និង Kane
ក្រោយ​ចប់​ប្រកួត Son ​លើក​សរសើរ​ដល់​ប្រធាន​ក្រុម​ចិត្ត​ត្រជាក់ Harry Kane ​ដែល​បោះ​បាល់ ៤ គ្រាប់​ (assist)​ឲ្យ​រូប​គេ​ស៊ុត​បញ្ចូល​ទី​ ឯ Kane ខ្លួន​ឯង​ក៏​ស៊ុត​ចូល​១​គ្រាប់​ដែរ។

អំឡុង​ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ BBC Sport ​​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ ​ក៏​យល់​ស្រប​នឹង​គ្រូ​បង្វឹក​លោក Mourinho ​បាន​ប្រគល់​កិត្តិយស​ Man of the match (​កីឡាករ​លេង​ល្អ​ជាង​គេ​) ជូន​ទៅ​ Harry Kane ​ជំនួស​វិញ និង​អរគុណ​ប្រធាន​ក្រុម​ខាង​លើ​ ​ដែល​តែង​តែ​រក្សា​ទំនាក់​ទំនង​ល្អ​នឹង​គ្នា​ទាំង​ក្នុង​និង​ក្រៅ​ទីលាន ៦រដូវកាល​មក​ហើយ​។

​ទស្សនា​វីដេអូ​ហាយឡាយ​ និងកិច្ចសម្ភាសន៍ខាងក្រោម៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;