Toyota Corolla Apex Edition ឆ្នាំ២០២១ តម្លៃតែជាង ២ម៉ឺនដុល្លារ តែអេមកប់

  • 2020-09-21 02:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyota បានប្រកាសចេញនូវតម្លៃនៃរថយន្ត Corolla Apex Edition ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយចែកចេញជា ២ប្រភេទ គឺ Apex SE ដែលមានតម្លៃចាប់ពី ២៦ ០៦៥ដុល្លារ និង Apex XSE តម្លៃចាប់ពី ២៩ ២០៥ដុល្លារ។

គួរឲ្យដឹងថា ក្រុមហ៊ុនរថយន្តជប៉ុនខាងលើ នឹងផលិត Corolla ប្រភេទ Apex Edition នេះមានចំនួនកំណត់ ត្រឹមតែ ៦ ០០០ពាក់គ្រឿងប៉ុណ្ណោះ។ វាមានភាពលេចធ្លោជាង Corolla ធម្មតា ដោយសារតែការតុបតែងនូវគ្រឿងលេងមួយជុំរថយន្ត។

ក្រៅពីនោះ វាក៏បំពាក់យ៉ាន់ទំហំ ១៨អ៊ីញ ប្រភេទ Cast-Aluminum ដែលអាចជួយស្អំហ្វ្រាំង និងស្រាលជាងមុន ១គីឡូក្រាមក្នុងមួយគ្រាប់ ហើយវាក៏បានកែកុនប្រព័ន្ធជើងក្រោម ឲ្យទប់លំនឹង និងភាពរឹងមាំប្រសើរជាងមុន ព្រមទាំងទាបជាងមុន ០,៦អ៊ីង ផងដែរ។

រថយន្ត Toyota Corolla Apex Edition បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ប្រភេទ Dynamic Force ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៩សេះ។ ក្នុងនោះ Toyota ផ្តល់ជម្រើសលេខដៃ iMT ៦វគ្គ ត្រឹមតែ ១២០គ្រឿងប៉ុណ្ណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;