កម្ពុជា បកស្រាយ​ពីការវិនិយោគ​របស់​ក្រុមហ៊ុនចិន​នៅខេត្ត​កោះកុង ក្រោយត្រូវអាមេរិកដាក់​ទណ្ឌកម្ម

  • 2020-09-21 02:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ក្រសួង​រតនាគារ​អាមេរិក បាន​សម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​លើក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ ​អិលធីធី (UDG) ដែល​ជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍​នៅ​ស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដើម្បី​បកស្រាយ​ចំពោះ​ការវិនិយោគ​របស់​ក្រុមហ៊ុននេះ។

CDC បញ្ជាក់​ថា ក្រុមហ៊ុន UDG ជាក្រុមហ៊ុន​ឯកជន​សុទ្ធសាធ នៅក្រុងធានជីង ប្រទេសចិន ដែល​មានជំនាញ​លើផ្នែកវិនិយោគអចលនទ្រព្យ ពោលគឺ​ពុំមែន​ជាក្រុមហ៊ុនរបស់​រដ្ឋាភិបាល​ចិននោះទេ។

CDC បន្តថា ដី​លើសពី ១ម៉ឺនហិចតា សម្រាប់ជាទីតាំងវិនិយោគរបស់​ក្រុមហ៊ុន UDG នោះ​គឺពុំមែន​ជាដីសម្បទាន​សេដ្ឋកិច្ច​ឡើយ តែនេះ​ជាការជួលទីតាំង ដែលពុំមាន​ច្បាប់​កំណត់​ពីទំហំអតិបរមាឡើយ។

ចំពោះ​ក្រសួង​រតនាគារអាមេរិក ដែល​ចោទប្រកាន់ថា ក្រុមហ៊ុន UDG បាន​បង្ខំឱ្យប្រជាពលរដ្ឋចាកចេញពីដីរបស់ខ្លួន និងថាគម្រោងអភិវឌ្ឍន៍នេះ បាន​បំផ្លាញ​បរិស្ថាន ហើយ​ថែមទាំងថា​យកទីតាំងវិនិយោគនេះ ធ្វើជាមូលដ្ឋានយោធានោះ គឺសុទ្ធតែត្រូវបាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ច្រានចោលទាំងអស់៕

​សូមអាន​លម្អិត​ក្នុងសេចក្តីថ្លែងការណ៍ខាងក្រោម៖

ចុចអាន៖ សម្តេច ហ៊ុន សែន៖ គម្រោង​វិនិយោគ​ធំៗ​ជាច្រើន ប្រែក្លាយ​ខេត្តកោះកុង ទៅ​ជា​តំបន់​អភិវឌ្ឍន៍

;