តម្លៃ​តែ ១លាន​អឺរ៉ូ​ប៉ុណ្ណោះ​ ​លើ​ការ​ផ្ទេរ Vidal ​ទៅ​លេង​នៅ​ទឹកដី ​អ៊ីតាលី វិ​ញ​

  • 2020-09-21 04:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែបម្រើ​ចាស់​វស្សា Arturo Vidal ​សម្រេច​ការ​ផ្ទេរ​រួចរាល់​និង​បាន​ទៅ​ដល់ ទឹកដី ​អ៊ីតាលី វិ​ញ​ហើយ​។ ​រឿង​គួរ​ចាប់អារម្មណ៍​បំផុត​ គឺ​ការ​​ព្រមព្រៀង​តម្លៃ​ផ្ទេរ​ពី Barcelona ​និង Inter Milan លើ​​កីឡាករ​សំបូរ​បទពិសោធន៍​រូប​នេះ ត្រឹម​តែ ១លាន​អឺរ៉ូ​​ ឬ ១,២ លាន​ដុល្លារប៉ុណ្ណោះ​មាន​ការ​បន្ថែម​​លើ​នេះ​ទៀត​ ក្នុង​កិច្ចសន្យា​រយៈពេល ២ ឆ្នាំ។

Arturo Vidal
អំឡុង​ឆ្នាំ ២០១៨ Arturo Vidal បាន​ផ្ទេរចេញ​​ពី Bayern Munich ទៅ Barcelona ​តម្លៃ​ជាង ២៧ លានដុល្លារ​​ឯណោះ​។ ​កីឡាករ​សញ្ជាតិ​ស៊ីលី​រូប​នេះ នៅ​តំបន់​កាតាឡាន់ ២ឆ្នាំ​បង្ហាញ​ខ្លួន​ចូល​លេង​បាន ៩៦ ដង​រកបាន ១១គ្រាប់​ឈ្នះពានលីគ La Liga ​បាន ១ ម្ដង។

Vidal ​ក៏​ធ្លាប់​ប្រកប​អាជីព​នៅ​ Serie A ​ដែរ​អំឡុង​ឆ្នាំ ២០១២ ដល់ ២០១៥ ​លេង​ឲ្យ Juventus ជួយ​​ក្លឹប​ឈ្នះ​ពាន​លីគ ​៤ ដង ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;