ប្រទះឃើញសាកសពសត្វខ្ទីង ១ក្បាល សល់តែគ្រោងឆ្អឹងនៅដែនជម្រកសត្វព្រៃមួយ
- 2020-09-22 01:29:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទះឃើញសាកសពសត្វខ្ទីង ១ក្បាល សល់តែគ្រោងឆ្អឹងនៅដែនជម្រកសត្វព្រៃមួយ
ចន្លោះមិនឃើញ
មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា សាកសពសត្វខ្ទីង ០១ក្បាល ត្រូវបានប្រទះឃើញនៅក្បែរមាត់ត្រពាំងសារូ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។ ការប្រទះឃើញនេះ ដោយឧទ្យានុរក្សស្នាក់ការអូរអំបិល នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ក្នុងពេលសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការអង្គការអភិរក្សសត្វព្រៃកម្ពុជា ចុះល្បាតចាប់ពីក្រោយស្នាក់ការអង្គការ រហូតដល់ចំណុចត្រពាំងនោះ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។
បើតាមការសន្និដ្ឋានរបស់ក្រុមល្បាត សត្វខ្ទីងនេះ បានងាប់ប្រមាណជា ០២ខែមុន ដោយបន្សល់នៅតែគ្រោងឆ្អឹង។
សូមបញ្ជាក់ផងដែរថា ក្បាលនិងគ្រោងឆ្អឹងមួយផ្នែកត្រូវបានបាត់នៅសល់មួយផ្នែក។ ក្រុមការងារល្បាត បានប្រមូលគ្រោងឆ្អឹងដែលនៅសល់យកមករក្សាទុកនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី៕
ប្រភព៖ ក្រសួងបរិស្ថាន