Man City ក្លាយជាក្រុមដំបូងគេនៅ PL ឈ្នះប្រកួតបើកឆាក ១០ រដូវកាលជាប់ៗគ្នា
- 2020-09-22 03:21:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man City ក្លាយជាក្រុមដំបូងគេនៅ PL ឈ្នះប្រកួតបើកឆាក ១០ រដូវកាលជាប់ៗគ្នា
ចន្លោះមិនឃើញ
ក្រុម Manchester City អាចយកឈ្នះ ៣-១ លើក្រុម Wolve បន្សល់ទុកនូវកំណត់ត្រាគួរឲ្យចាប់អារម្មណ៍មួយគឺ ក្លាយជាក្រុមដំបូងគេនៅ Premier League លេងឈ្នះប្រកួតដំបូងបើកឆាក ១០ រដូវកាលជាប់ៗគ្នា។ ស្ថិតិនេះមិនទាន់មានក្រុមណាអាចធ្វើបាននៅឡើយទេ។
កីឡាករដែលលេងល្អជាងគេយប់មិញគឺ Kevin de Bruyne រកបាន១គ្រាប់ដោយបាល់ពិន័យ១១ម៉ែត្រ និង បង្កើតឳកាសឲ្យមិត្តរួមក្រុម Phil Foden និង Gabriel Jesus ស៊ុតបានម្នាក់១គ្រាប់។ ចប់ប្រកួត City យកបាន ៣ពិន្ទុពីក្រុមខ្លាំងសំបូរដោយកីឡាករព័រទុយហ្គាល់៕
ទស្សនាវីដេអូហាយឡាយខាងក្រោម៖