យន្តហោះ Rafale ដែល​ឥណ្ឌា​ទើបទទួល​បាន​ថ្មីៗ ត្រូវបញ្ជូន​ទៅតំបន់​ប្រឈមមុខនឹង​ចិន

  • 2020-09-22 04:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពីទទួលបាន​យន្តហោះ​ចម្បាំង Rafale ពីបារាំង កាលពីចុងខែកក្កដាកន្លងទៅ ឥណ្ឌា បាន​បញ្ជូន​យន្តហោះនេះ ទៅកាន់​តំបន់ព្រំដែន​ដែល​កំពុងប្រឈមមុខ​នឹងចិន។

បើតាម​ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ឱ្យដឹងកាលពីថ្ងៃទី២០ ខែកញ្ញាថា យន្តហោះ​ Rafale ចំនួន ៥គ្រឿង ​នៅ​មូលដ្ឋាន​ទ័ពអាកាស Ambala ​ត្រូវបាន​ពីឡុត​ឥណ្ឌា បើកហោះ​ទៅកាន់​តំបន់ Ladakh កាលពីពេលថ្មីៗនេះ។

សូមទស្សនាវីដេអូខាងក្រោម៖

សូមរំលឹក​ថា យន្តហោះ​ចម្បាំងរបស់បារាំង Rafale ចំនួន ៥គ្រឿង បាន​ទៅដល់មូលដ្ឋានទ័ពអាកាសឥណ្ឌា ក្នុង​រដ្ឋ Haryana កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីធ្វើដំណើរប្រមាណ ៧ពាន់គីឡូម៉ែត្រ ហោះ​ចេញពី​កំពង់ផែក្រុង Bordeaux ។

យន្តហោះ ៥គ្រឿងនេះ គឺ​ស្ថិត​ក្នុងចំណោម ៣៦គ្រឿង​ដែល​ឥណ្ឌា ចុះកិច្ចព្រមព្រៀង​ទិញ​ពីបារាំង​ក្នុងតម្លៃប្រមាណ ៨,៧ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ​២០១៦។ ក្នុងនោះ ៣០គ្រឿងជាយន្តហោះចម្បាំង និង​ ៦គ្រឿងទុកសម្រាប់ហ្វឹកហាត់៕

ប្រភព៖ timesofindia

អត្ថបទថ្មី
;