ពានCarabao Cup៖ Spurs នឹង​ឈ្នះ​ស្វ័យប្រវត្តិ ​​ព្រោះ​ក្រុម​ម្ខាង​ទៀត​តេស្ត​ឃើញ​​កូវីដ១៩ ​​ម្ដង​១០​នាក់

  • 2020-09-22 04:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​មាន់​ខ្នាយ​មាស Spurs ​នឹង​ត្រូវតទល់​ជាមួយ​​ក្រុម Leyton Orient នៅជុំ​ទី ៣​ នៃ​​ពាន​រង្វាន់ EFL ឬ Carabao Cup យប់​ថ្ងៃ​អង្គារ​ ស្អែក​នេះ។

ការប្រកួត​នោះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ រំសាយ​ចោល​ដោយ​សារ​វិធាន​​ការ​ពិនិត្យ​សុខភាព​​ មុន​ប្រកួត​រក​ឃើញ​ថា ​ក្រុម​ ​Orient ​លេច​ចេញ​សញ្ញា​វិជ្ជមាន​ដល់​ទៅ ១០​នាក់​ដែល​សុទ្ធ​តែ​ជម្រើស ១១ នាក់​ផង។ ឥឡូវ​ពួក​គេ កំពុង​សម្រាក​ទទួល​ការ​ព្យាបាល ។

​ដូច​នេះ​ ​ជំនួប​រវាង​ពួក​គេ​ ​អាច​នឹង​លើក​ថ្ងៃ ឬ​សម្រេច​រក​ឲ្យ Spurs ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ​ឡើងទៅវគ្គបន្ត។ ​យ៉ាងណា សេណារីយ៉ូ​ខាង​លើ​ ​នៅ​មិន​ទាន់​មាន​ការ​ប្រកាស​ពី​សហព័ន្ធ​បាល់​ទាត់​អង់គ្លេស ​នៅ​ឡើយ​ទេ៕

កីឡដ្ឋានក្លឹប Leyton Orient

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;