ថាអីតែតារាប្រុស តារាស្រីថៃ៤រូបនេះក៏មានសាច់ដុំក្បាលពោះគួរឲ្យទាក់ទាញផងដែរ!
- 2020-09-23 06:13:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថាអីតែតារាប្រុស តារាស្រីថៃ៤រូបនេះក៏មានសាច់ដុំក្បាលពោះគួរឲ្យទាក់ទាញផងដែរ!
ចន្លោះមិនឃើញ
ខាងក្រោមនេះគឺជាតារាសម្ដែងស្រីជនជាតិថៃចំនួន ៤រូប ដែលមានរូបរាងស្រស់ស្អាតដ៏ទាក់ទាញ ហើយជាពិសេសនោះគឺពួកគេមានសាច់ដុំកង់ៗក្បាលពោះមិនចាញ់ក្រុមតារាប្រុសប៉ុន្មាននោះឡើយ៖
១. Nataya Lundberg៖ ជាតារាស្រីមានរូបរាងស្រស់ស្អាតបែបអឺរ៉ុប Nataya Lundberg រមែងមានទម្លាប់ទទួលរបបអាហារដែលល្អចំពោះសុខភាព និងទម្លាប់ហាត់ប្រាណជាប្រចាំ។ តារាស្រីកើតនៅឆ្នាំ១៩៨៩រូបនេះ តែងតែទៅក្លឹបហាត់ប្រាណ និងធ្វើយូហ្គាជារៀងរាល់ព្រឹក ហើយក្នុង១សប្ដាហ៍ នាងកំណត់យ៉ាងណាគឺរត់ឲ្យបានរយៈចម្ងាយ ៣០គីឡូម៉ែត្រ។
២. Davika Hoorne៖ តារាស្រីកើតឆ្នាំ១៩៩២រូបនេះ មានទម្លាប់ហាត់ប្រាណដោយដើរឲ្យបាន ២គីឡូម៉ែត្រក្នុង១ថ្ងៃ។ បន្ថែមពីនេះ Davika ក៏ទៅក្លឹបហាត់ប្រាណជាប្រចាំផងដែរ។
៣. Kimberley Anne Woltemas៖ តារាកូនកាត់ថៃ-អាល្លឺម៉ង់រូបនេះ ចូលចិត្តហាត់យូហ្គា ដែលជាទូទៅចំណាយពេល២ដងក្នុង១សប្ដាហ៍ បន្ថែមពីលើការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ។ ចំពោះរបបអាហាររបស់ Kimberley មានដូចជា បឺរ ប្រេងអូលីវ ត្រីសាល់ម៉ុល ទឹកក្រូចស្រស់ ក្រូចឃ្វិច ការ៉ុត និងប៉េងប៉ោះ។
៤. Bella Ranee៖ ទោះមមាញឹកនឹងការថតយ៉ាងណាក៏ដោយ Bella មិនចោលទម្លាប់ហាត់ប្រាណឡើយ។ ជារៀងរាល់ព្រឹកឲ្យតែងើបពីគេង នាងចូលចិត្តដើរហាត់ប្រាណ និងទៅក្លឹបហាត់កីឡា។ មួយវិញទៀត នាងក៏បានចូលរៀនថ្នាក់ហាត់រាំផងដែរ៕