បើមានភាពរឹងមាំលើផ្នែកទាំងពីរនេះភ្លាម ព្រះកាយច័ន្ទ នឹងគិតគូររឿងគូស្រករភ្លែតហ្មង!

  • 2020-09-24 03:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង រ៉ា សូនីតា ហៅ​ព្រះ​កាយ​ច័ន្ទ បង្ហើប​ថា នាង​នឹង​បើក​បេះដូង​ទទួល​បុរស​ម្នាក់​ក្នុង​ក្ដី​ស្រមៃ ដើម្បី​ចូល​រោងការ​ជាមួយ​គ្នាយ៉ាងយូរបំផុតត្រឹម​អាយុ​៣១ ឬ​៣២​ឆ្នាំ ក្រោយ​ពេល​ដែល​សេដ្ឋកិច្ច​គ្រួសារ​រឹងមាំ ហើយ​អាជីព​សិល្បៈ​របស់​នាង​ក៏​កាន់​តែ​ជោគជ័យ។

កញ្ញា សូនីតា ដែល​ពេល​នេះ​មាន​វ័យ​២៥​ឆ្នាំ និយាយ​ថា ត្បិតថា​រឿង​រើស​គូស្រករ​ជា​ការ​ទុកដាក់​របស់​ប៉ា-ម៉ាក់ ប៉ុន្តែ​បុរស​នោះ​ក៏​ទាល់​តែ​ពេញចិត្ត​នាង​ដែរ។ ប៉ុន្ដែស្ថានភាព​គ្រួសារ និង​អាជីព​សិល្បៈ​របស់​នាង​បច្ចុប្បន្ន មិនទាន់​អំណោយ​ផល​ដល់​រឿង​រៀបការនៅ​ឡើយ។

សូនីតា៖"ខ្ញុំចង់​ពង្រឹង​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​ល្អ​សិន ហើយ​ក៏​ចង់​ឲ្យ​ក្លឹប​​រីក​ចម្រើន ដើម្បី​ឲ្យ​ប្រាកដ​ថា​របរ​ហ្នឹង​ជា​អាជីព​រហូត​ដល់​ពេល​ខ្ញុំ​ចាស់​ទៅ។ នោះ​ហើយ​ គឺ​ជា​ពេល​ដែល​ខ្ញុំអាច​គិតគូរ​បានច្រើន​ពីរឿង​គូស្រករហ្នឹង"។

បច្ចុប្បន្ន កញ្ញា រ៉ា សូនីតា ហៅ​ព្រះ​កាយ​ច័ន្ទ កំពុង​មមាញឹក​ការងារ​នៅ​សាលា​សិល្បៈ​ផ្ទាល់​ខ្លួន​ដែល​នាង​បើក​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​លើ​អាជីព​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់។ ក្រៅ​ពី​ការងារ​ដ៏​មមាញឹក​នៅ​សាលាសិល្បៈនេះ នាង​ក៏​រវល់​ខ្លាំង​ណាស់​ដែរ​ជាមួយ​ការងារ​សម្ដែង។ ដូច្នេះ​នាង​មាន​ពេល​វេលា​តិច​ណាស់​ក្នុង​ការ​គិតគូរ​រឿង​ស្នេហា​នៅ​ពេល​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

;