សម្តេច ហ៊ុន សែន និយាយយ៉ាងណាអំពីវ៉ាក់សាំង​ប្រឆាំងកូវីដដំបូងគេក្នុងលោករបស់រុស្ស៊ី?

  • 2020-09-24 06:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​ជាមួយ​លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២០ សម្តេចតេជោ ហ៊ុន សែន ​បាន​អបអរសាទរចំពោះរុស្ស៊ី ដែលបាន​រកឃើញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ១៩។

សម្ដេចបាន​មានប្រសាសន៍​ថា ការរកឃើញវ៉ាក់សាំង​នេះ អាចជួយដល់ពិភពលោក​ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ជំងឺដែលកំពុង​ធ្វើឱ្យ​មានបញ្ហាប្រឈមជាច្រេីនរួមទាំងបញ្ហាសេដ្ឋកិច្ច​ សង្គម និងទំនាក់ទំនងរវាងប្រទេស​ជាច្រេីន។

ទន្ទឹមនឹងនោះដែរ​ សម្តេចតេជោក៏បានស្នេីសុំដល់រុស្សីផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ មកឱ្យកម្ពុជា ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដនេះ នៅក្នុង​ប្រទេស។

គួររំលឹក​ថា វ៉ាក់សាំងរុស្ស៊ី Sputnik V ត្រូវបាន​ចុះបញ្ជី​អនុញ្ញាត​ឱ្យប្រើប្រាស់​កាលពីថ្ងៃទី១១ ខែសីហា ដែល​ធ្វើឱ្យវា​ក្លាយជា​វ៉ាក់សាំងប្រឆាំង​មេរោគកូវីដ១៩ ទីមួយ​ក្នុងពិភពលោក។ បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា រុស្ស៊ី បាន​ប្រកាស​បញ្ចេញ​វ៉ាក់សាំងនេះ​ឱ្យ​ចរាចរជាសាធារណៈ។ ប្រទេស​ជាច្រើនបាន​បង្ហាញ​ការចាប់អារម្មណ៍ចំពោះ​វ៉ាក់សាំងនេះ ហើយមាន​ប្រទេសខ្លះបាន​បញ្ជាទិញរួចមកហើយដែរ៕

អត្ថបទថ្មី
;