ទៅម៉ាឡេស៊ីពេលនេះត្រូវបង់ថ្លៃធ្វើចត្តាឡីស័កជាង១ពាន់ដុល្លារក្នុងម្នាក់

  • 2020-09-24 09:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២០នេះថា សម្រាប់ប្រជាពលរដ្ឋដែលជាសិស្ស និសិ្សត ពលករ ពលការិនី រួមទាំងអ្នកដែលមានទីលំនៅអចិន្ត្រៃយ៍ ឬបណ្តោះអាសន្នជនជាតិខ្មែរនៅប្រទេសម៉ាឡេស៊ីមានបំណងធ្វើដំណើរចូលមកប្រទេសម៉ាឡេស៊ីក្នុងអំឡុងពេលនៃការអនុវត្តបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរជាមួយលក្ខខណ្ឌបន្ទូរបន្ថយ( Recovery Movement Control Order-MCO) នឹងត្រូវបង់ប្រាក់ចំនួន ៤៧០០រីងហ្គីត គឺស្មើប្រមាណ ១១៥០ដុល្លារអាមេរិក សម្រាប់អ្នកធ្វើដំណើរម្នាក់ទៅមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីប្រចាំការនៅច្រកចូលអន្តរជាតិនានារបស់ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៤ កញ្ញា ឆ្នាំ២០២០តទៅ។

អត្ថបទ៖ លន ហ្សាឌីណា

;