យប់​ឡើង​ឧស្សាហ៍​ផឹក​ទឹកដោះគោ នោះ​រាងកាយ​យើង​នឹង​មាន​អ្វី​កើត​ឡើង?

  • 2020-09-25 06:28:57
  • ចំនួនមតិ 60 | ចំនួនចែករំលែក 300

ចន្លោះមិនឃើញ


យោង​តាម​ការ​ស្រាវជ្រាវ ការ​ទទួល​ទាន​ទឹក​ដោះ​គោ​១​កែវ​រាល់​មុន​ពេល​ដំណេក​យប់ នឹង​ផ្ដល់​ជា​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​រាងកាយ​មនុស្ស​ដូច​ខាង​ក្រោម៖

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

១. អ្នក​មិន​បាច់​​ខ្វល់​ពី​​រឿង​គេង​មិន​ស្កប់ស្កល់

ការ​សិក្សា​ជា​ច្រើន​​ដែល​ពិសោធ​លើ​រាងកាយ​មនុស្ស និង​សត្វ បាន​បង្ហាញ​ថា ការ​ផឹក​ទឹក​ដោះ​គោ​អាច​ជួយ​ឲ្យ​​ធ្វើ​ឲ្យ​ដំណេក​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។ ទឹក​ដោះ​គោ​សម្បូរ​សារជាតិ Tryptophan និង Melatonin ដែល​​ជួយ​បំបាត់​ភាព​តានតឹង​ និង​ធ្វើ​ឲ្យ​យើង​គេង​លក់​លឿន​ជាង​សព្វ​ដង។

២. វា​សម្បូរ​ប្រូតេអ៊ីន

សម្រាប់​អ្នក​ឧស្សាហ៍​ងើប​នៅ​ពាក់​កណ្ដាល​យប់​ដោយសារ​តែ​​ការ​ឃ្លាន​អាហារ​នោះ ​ការ​ទទួល​ទាន​ទឹកដោះគោ​គឺ​ជា​ដំណោះស្រាយ​ដ៏​ចាំ​បាច់​មួយ​។ ទឹក​ដោះ​គោ​សម្បូរ​ប្រូតេអ៊ីន ហើយ​បើ​កាល​ណា​យើង​ផឹក​វា​មុន​ពេល​ចូល​គេង នោះ​វា​នឹង​ជួយ​ឲ្យ​​យើង​ឆ្អែត​ពេញ​មួយ​យប់ ដោយ​មិន​ចាំបាច់​ខ្វល់​ពី​​​ការ​លឺ​សម្លេង​កូរ​ពោះ​ទៀត​ឡើយ។

៣. ទឹក​ដោះ​គោ​ជួយ​សម្រក​ទម្ងន់

បើ​មាន​ទម្លាប់​ផឹក​ទឹក​ដោះ​គោ​រាល់​យប់ នោះ​បាន​ន័យ​ថា​អ្នក​មិន​មាន​បញ្ហា​នៅ​ក្នុង​ការ​គេង​​នោះ​ទេ។ ហេតុ​បែប​នេះ​ហើយ​ទើប​រាងកាយ​យើង​មាន​កម្លាំង​មាំមួន​ល្អ ហើយ​​អាច​ដំណើរការ​យ៉ាង​​រលូន​ ជា​ពិសេស​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។

៤. ទឹកដោះគោ​ជួយ​បង្កើន​ម៉ាស​សាច់ដុំ​ដែល​គ្មាន​ខ្លាញ់

នៅ​ក្នុង​ទឹក​ដោះ​គោ​មាន​ប្រូតេអ៊ីន​២​យ៉ាង ដែល​គេ​ហៅ​ថា Casein និង Whey។ ប្រភេទ​ប្រូតេអ៊ីន​ទាំង​២​​​នឹង​ជួយ​ឲ្យ​រាងកាយ​​បង្កើន​សមត្ថភាព​ធ្វើ​សំយោគ​សាច់ដុំ​ជា​រៀងរាល់​យប់៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

;