វ៉ាក់សាំងកូវីដ​របស់​រុស្ស៊ី ត្រូវបាន​ដាក់ឱ្យប្រើប្រាស់​ជាសាធារណៈ​​ហើយ

  • 2020-09-25 01:47:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំនួន​ដំបូង​នៃ​វ៉ាក់សាំងប្រឆាំងកូវីដ១៩ (Sputnik V) របស់​រុស្ស៊ី ត្រូវបាន​ដាក់ឱ្យប្រើប្រាស់​ជាសាធារណៈ​នៅក្រុងមូស្គូហើយ។ នេះបើតាម​ការ​ផ្សព្វផ្សាយរបស់​បណ្តាញព័ត៌មាន​រុស្ស៊ី កាលពីថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ​២០២០។

មនុស្ស​ជាង ៧០០នាក់នៅក្រុងមូស្គូ បាន​ចាក់វ៉ាក់សាំងនេះហើយ ហើយជាង ៦ម៉ឺននាក់ បាន​ដាក់ពាក្យ​ធ្វើជាអ្នកស្ម័គ្រចិត្តក្នុងការសាកល្បង​វ៉ាក់សាំងនេះផងដែរ។

គួររំលឹក​ថា វ៉ាក់សាំងរុស្ស៊ី Sputnik V ត្រូវបាន​ចុះបញ្ជី​អនុញ្ញាត​ឱ្យប្រើប្រាស់​កាលពីថ្ងៃទី១១ ខែសីហា ដែល​ធ្វើឱ្យវា​ក្លាយជា​វ៉ាក់សាំងប្រឆាំង​មេរោគកូវីដ១៩ ទីមួយ​ក្នុងពិភពលោក។ បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា រុស្ស៊ី បាន​ប្រកាស​បញ្ចេញ​វ៉ាក់សាំងនេះ​ឱ្យ​ចរាចរជាសាធារណៈ។

ប្រទេស​ជាច្រើនបាន​បង្ហាញ​ការចាប់អារម្មណ៍ចំពោះ​វ៉ាក់សាំងនេះ ហើយមាន​ប្រទេសខ្លះបាន​បញ្ជាទិញរួចមកហើយដែរ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន តាមរយៈជំនួបជាមួយ​ឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏បាន​ស្នើសុំឱ្យរុស្ស៊ី ផ្តល់ជំនួយ​វ៉ាក់សាំងនេះ​មកឱ្យកម្ពុជាផងដែរ ដើម្បីទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ១៩ ​ក្នុងប្រទេស។

អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​ប្រគល់​ផ្តល់វ៉ាក់សាំង Sputnik V ដោយ​ឥត​គិតថ្លៃ​ជូនបុគ្គលិក​អង្គការ​សហប្រជាជាតិទៀតផង៕

ប្រភព៖ Indiatimes

អត្ថបទថ្មី
;