តារា K-Pop ដែលជាប់លេខរៀងកំពូលជាស្រីស្រស់ប្រុសស្អាតច្រើនឆ្នាំមកនេះ

  • 2020-09-25 05:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជារៀងរាល់ឆ្នាំ ក្រុម​ការងារ​ TC Candler បាន​ដាក់​ឲ្យ​មនុស្ស​គ្រប់គ្នាបោះឆ្នោត​ជ្រើស​អ្នកណាដែល​ពួកគេ​គិត​ថា​ស័ក្តិសម​នឹង​តំណែង​ «Most Beautiful and Handsome Faces» ដោយ​បាន​ជ្រើសបុរស ១០០នាក់ និង​នារី ១០០ ដែលសុទ្ធ​តែ​ជា​បុគ្គលល្បីៗ។

ច្រើន​ឆ្នាំ​មក​នេះ​មាន​ទាំង​ជនជាតិអាមេរិក ចក្រភពអ់គ្លេស អូស្ត្រាលី ចិន ជប៉ុន​ ថៃកូរ៉េ ឥណ្ឌា ហ្វីលីពីនជា​ដើម​ សុទ្ធតែ​បានជាប់​តំណែង​កំពូលៗភាគ​ច្រើន។ ប៉ុន្តែ​ពេល​នេះ​ចង់​ដឹង​ថាក្នុង​ចំណោម​តារា​ទាំង​នោះ តារា​ K-Pop ណាខ្លះ​មាន​មុខ​ច្រើន​ជាងគេប្រចាំ​តំណែង​កំពូលៗ?

១. Nana (After School)

កាលពីឆ្នាំ ២០១៣ កម្រ​មាន​តារា​ K-Popណា​មាន​មុខ​ក្នុង​បញ្ជីនេះ​ទេ ប៉ុន្តែ​ដោយសារ​សម្រស់​មិនអាច​កាត់ថ្លៃបាន​ Nana ស្រាប់តែមានឱកាស​ពិសេស​នេះ។ បង្ហាញ​មុខ​ពេលនោះ​ នាង​អាច​ឈរ​នៅ​តំណែងទី២​ ដែល​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត។

២០១៤ និង​ ២០១៥​ Nana នៅ​តែ​រក្សា​តំណែង​លេខ ១​បាន​ដដែល។ ប៉ុន្តែ​ដល់​ឆ្នាំ ២០១៦នាង​ធ្លាក់​មក​លេខ ៣។ ចូល​ដល់ឆ្នាំ ២០១៧ បាន​លេខ ៥ ហើយឆ្នាំ ២០១៨ បាន​លេខ៦ និង​២០១៩ បាន​លេខ ៧។

២. Tzuyu (TWICE)

នៅឆ្នាំ ២០១៥ Tzuyu បានជាប់​លេខ ១៣​លើតារាង​នេះ។ ឆ្នាំ ២០១៦ នាង​កាន់តែ​ឡើង​លេខ គឺ​ឈាន​ដល់​លេខ ៨។

មិនទាន់អស់ទេ ចូល​ឆ្នាំឆ្នាំ ២០១៧ Tzuyu ឡើង​ដល់​លេខ ៣ ហើយ​កាន់​តែពិសេស​ឆ្នាំ ២០១៨​ នាង​អាច​កាន់​កាប់​តំណែង​លេខ ២​ ហើយ​ចុងក្រោយ ២០១៩ កូនពៅ TWICE ក្លាយជាស្រី​ស្អាត​ដាច់​គេលេខ ១។

៣. V (BTS)

បង្ហាញ​មុខ​ដំបូង​ នៅ​ឆ្នាំ ២០១៦ ​V ជាប់​លេខ ៦០ ប៉ុន្តែ​អ្នកណា​ទៅ​ស្មាន​ដល់ ឈាន​ដល់​ឆ្នាំ ២០១៧ V ស្រាប់​តែ​ហក់​ឡើង​ដល់​លេខ ១។ ២០១៨ V បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ​៥ ស្របពេល​ ២០១៩ លោកជាប់​លេខ ៤។

៤. Jungkook (BTS)

កាលពី​មាន​មុខ​ដំបូង​គឺ​នៅ​ឆ្នាំ ២០១៦ លោក​បាន​ជាប់​តំណែង​ទី ៥៥ ហើយ​នៅ​ឆ្នាំ ២០១៧ ស្រាប់តែ​ហក់ឡើង​ដល់​លេខ ១៣។

ឆ្នាំបន្ទាប់គឺ ២០១៨ Jungkook ឡើង​ដល់​លេខ ២ ហើយ​ ២០១៩​ កាន់តែ​ធ្វើ​ឲ្យគ្រប់គ្នា​ភ្ញាក់​កាន់​តែ​ខ្លាំង​ ព្រោះ​លោក​បាន​ក្លាយ​ជា​ម្ចាស់​តំណែង​លេខ ១​ជា​បុរសមុខស្អាតជាងគេទូទាំងពិភពលោក៕

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី
;