ភ្ញាក់ផ្អើល! លោក គីម ជុងអ៊ុន ចេញមុខ​សុំទោស​កូរ៉េ​ខាងត្បូង

  • 2020-09-25 07:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​សុំទោស​កូរ៉េខាងត្បូង ចំពោះ​ឧបទ្ទវហេតុ​ដែល​ទាហាន​កូរ៉េខាងជើង បាន​សម្លាប់មន្រ្តី​កូរ៉េខាងត្បូង​ម្នាក់ កាលពី​ពេលថ្មីៗ​នេះ។ នេះបើតាមការបញ្ជាក់របស់លោក Suh Hoon ប្រធាន​សន្តិសុខជាតិនៃ​ការិយាល័យ​ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

​ការ​សុំទោស​របស់កូរ៉េខាងជើង ធ្វើឡើង​តាមរយៈលិខិត​ផ្លូវការមួយផ្ញើទៅកូរ៉េខាងត្បូង។ សារក្នុងលិខិត​នោះ បាន​ឱ្យដឹងថា លោក គីម ជុងអ៊ុន ពិតជាមានការសោកស្តាយ​ខ្លាំងណាស់​ចំពោះហេតុការណ៍នេះ ដែល​មិនគួរឱ្យកើតមានឡើង​ទាល់តែសោះ ហើយ​អះអាងថា កូរ៉េខាងជើង នឹង​ចាត់វិធានការសុវត្ថិភាព និង​មិនធ្វើឱ្យប៉ះពាល់​ដល់ទំនាក់ទំនង​ប្រទេស​ទាំងពីរឡើយ។

សូមរំលឹកថា ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​ឱ្យដឹងថា យោធារបស់កូរ៉េខាងជើង បានបាញ់​សម្លាប់មន្រ្តី​១រូបនៃក្រសួងសមុទ្រ និងនេសាទកូរ៉េខាងត្បូង និងដុតសាកសពគាត់​យ៉ាងសាហាវ ដោយអះអាងថា មន្រ្តីរូបនោះ​បាន​បំពាន​ចូលដែនទឹកកូរ៉េខាងជើង៕

ប្រភព៖ Yonhapnews

;