បុណ្យសមុទ្រនៅខេត្តព្រះសីហនុឆ្នាំនេះ ត្រូវបានលើកពេល
- 2020-09-25 07:28:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យសមុទ្រនៅខេត្តព្រះសីហនុឆ្នាំនេះ ត្រូវបានលើកពេល
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាលកម្ពុជា បានឱ្យយល់ព្រមឱ្យក្រសួងទេសចរណ៍ លើកពេលការប្រារព្ធពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នាខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ទៅធ្វើឡើងនៅ ខែធ្នូឆ្នាំ២០២១វិញ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយពិនិត្យឃើញថា សភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅប្រទេសខ្លះក្នុងតំបន់ និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយ និងតាមការស្ទាបស្ទង់ បណ្តាប្រទេសជាមិត្តដែលធ្លាប់បានចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជាកន្លងមក គឺពុំទាន់មានភាពច្បាស់លាស់ប្រាកដថា នឹងអាចមកចូលរួមបានផងដែរនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រនេះទៅឆ្នាំក្រោយវិញ។
ម្យ៉ាងទៀតពិធីបុណ្យសមុទ្រ ដែលកន្លងមកកម្ពុជាតែងបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នានៅតាមបណ្តាខេត្តទាំងបួនជាប់ឆ្នេរសមុទ្រ គឺជាព្រឹត្តិការណ៍ មានលក្ខណៈជាអន្តរជាតិ មានការចូលរួមពីអង្គការឆ្នេរសមុទ្រអន្តរជាតិ និងប្រទេសមួយចំនួនពីតំបន់អាស៊ាន និងអាស៊ីផងដែរ៕