Atletico ឈ្នះ ៦ គ្រាប់! ​Costa ឆ្ងល់​ហេតុអី Barcelona ឲ្យ​កីឡាករ​ល្អ​​ដូច Suarez ​ចាកចេញ​?

  • 2020-09-28 03:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ Atletico Madridបាន​យក​ឈ្នះ ៦-១​លើ​ក្រុម Granada ​ដែល​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ៥រូប​ផ្សេង​គ្នា។ ក្នុង​នោះ ខ្សែ​ប្រយុទ្ធ Luis Suarez បាន​ប្តូរ​ចូល​លេង​តែ​២០នាទី ​ប៉ុណ្ណោះ​ ​អាច​ស៊ុត​បាន ​២គ្រាប់​និង Assist ​​ឲ្យ​ខ្សែប្រយុទ្ធ​វ័យ​ក្មេង Joao Felix បាន​១ទៀត​។

Suarez បាន​ប្តូរ​ចូល​លេង​តែ​២០នាទី ​ប៉ុណ្ណោះ​ ​អាច​ស៊ុត​បាន ​២គ្រាប់
​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ Diego Costa ​បាន​និយាយ​លេង​សើច​ថា​ "ខ្ញុំ​សប្បាយ​ចិត្ត​ដែល​គេ​មក​ចូល​រួម​ក្រុម​ជាមួយ​យើង។ ឥឡូវ​យើង​មាន​ម្នាក់​ចេះ ខាំ​ និង​ម្នាក់​ទៀត​ចេះ ទាត់ [costa សំដៅ​ដល់​គេ​ផ្ទាល់]។”

​ក្នុង​ជំនួប​ខាង​លើ​ ​Costa ​លេង​មិន​បាន​ពេញ​តង់​ទេ​ ​បន្ទាប់​ពី​គ្រូ​បង្វឹក​លោក Simone ​ប្តូរ​គេ​​ចេញ​នៅ​នាទី​ ​៧១ ដាក់​ចំណូល​ថ្មី Suarez ជំនួសវិញ។ ​ក្រោយ​ចប់​ការប្រកួ​ត​ ​Costa ​បាន​លើក​សរសើរ ខ្សែប្រយុទ្ធ​អ៊ុយរ៉ុយហ្គាយ​វ័យ ៣៣ ឆ្នាំ​រូប​នោះ ​ថា៖ "ខ្ញុំអត់យល់សោះ! ​ហេតុអ្វី Barcelona ​ព្រម​ឲ្យ​កីឡាករ​ល្អ​​ ដូច Suarez ​ចាកចេញ​ទៅ​កើត​?"

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

Suarez ​ប្តូរ​ចូលនៅ​នាទី​ ​៧១

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;