ព្រែកជីកដែលវែងជាងគេក្នុងលោក មិនមែនជាព្រែកជីកស៊ុយអេ ឬ ព្រែកជីកប៉ាណាម៉ាឡើយ
- 2020-09-28 09:03:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រែកជីកដែលវែងជាងគេក្នុងលោក មិនមែនជាព្រែកជីកស៊ុយអេ ឬ ព្រែកជីកប៉ាណាម៉ាឡើយ
ចន្លោះមិនឃើញ
ព្រែកជីកដែលវែងជាងគេ និងចំណាស់ជាងគេបំផុតក្នុងពិភពលោក គឺព្រែកជីកក្នុងប្រទេសចិន ដែលភ្ជាប់ពីក្រុងប៉េកាំង ទៅ ហាំងចូវ (Beijing-Hangzhou Grand Canal)។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
ព្រែកជីកនេះ មានប្រវែងសរុប ១៧៧៦គីឡូម៉ែត្រ ភ្ជាប់ពីទន្លេលឿង និងទន្លេយ៉ង់សេ ព្រមទាំងទន្លេផ្សេងៗទៀត ដោយចាប់ផ្តើមចេញពីភាគខាងជើងក្រុងប៉េកាំង កាត់តាមក្រុងធានជីន, ខេត្តហ៊ើពៃ, ខេត្តសានទុង, ខេត្តជាំងស៊ូ និងបញ្ចប់នៅភាគខាងត្បូងក្រុងហាំងចូវ នៃខេត្តហ្ស៊ឺជាំង។
ក្នុងឆ្នាំ២០១៤ ព្រែកជីកនេះ ត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។ ផ្នែកដំបូងបង្អស់នៃព្រែកជីកនេះ ត្រូវបានសង់ឡើងនៅស.វទី៥ មុនគ.ស ហើយផ្នែកផ្សេងៗត្រូវបានសង់ជាបន្តបន្ទាប់ពីពិសេស ចាប់តាំងពីរាជវង្សស៊ួយ (ពីឆ្នាំ៥៨១-៦១៨ នៃ គ.ស)។
ព្រែកជីកនេះ ត្រូវបានប្រើប្រាស់ធ្វើជាការដឹកជញ្ជូនតាមផ្លូវទឹកយ៉ាងសំខាន់នូវទំនិញដូចជា ធ្យូងថ្ម, ឥដ្ឋ, ខ្សាច់, ក្រួស និងប្រេងម៉ាស៊ូតជាដើម។ វាក៏ជាកន្លែងទាក់ទាញទេសចរដ៏សំខាន់ផងដែរ សម្រាប់ប្រទេសចិន។
សូមជម្រាបដែរថា បន្ទាប់ពីព្រែកជីកខាងលើ ព្រែកជីកដែលវែងជាងគេលំដាប់ទី២ គឺ ព្រែកជីកស៊ុយអេ ក្នុងប្រទេសអេហ្ស៊ីប ប្រវែងជាង ១៩៣គីឡូម៉ែត្រ បើកដំណើរការក្នុងឆ្នាំ ១៨៦៩។ លំដាប់ទី៣ គឺព្រែកជីកប៉ាណាម៉ា ក្នុងប្រទេសប៉ាណាម៉ា ប្រវែង ៨២គីឡូម៉ែត្រ បើកដំណើរការក្នុងឆ្នាំ ១៩១៤៕