រក​ឃើញ​សំបុកសត្វស្លាប​តំណាង​ជាតិ នៅខេត្ត​មណ្ឌលគិរី

  • 2020-09-28 04:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​ WCS Cambodia បានឱ្យដឹង​នៅព្រឹក​ថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ​២០២០​ថា ក្រុម​អង្កេតតាមដាន​សត្វព្រៃ បានរកឃើញ​សំបុក​សត្វត្រយងយក្ស​ចំនួនមួយសំបុកក្នុងរដូវពងកូនឆ្នាំ២០២០នៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សត្វត្រយងយក្ស ឬឪលើក (Giant ibis) មានវត្តមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ និងជាបក្សីជាតិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។ សត្វត្រយងយក្សជាប្រភេទជិតផុតពូជបំផុតហើយចំនួនរបស់វាមាននៅសេសសល់ប្រហែលពីរបីរយក្បាលប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា។

កាលពីឆ្នាំ ២០១៩ ប្រជាសហគមន៍បានរកឃើញសំបុកត្រយងយក្សចំនួន ៣សំបុកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងបានយាមការពាររហូតដល់កូនត្រយងយក្សពីរក្បាលបានញាស់ហើរចេញពីសំបុកដោយសុវត្ថិភាព។

ក្រុមការងារនឹងបន្តសហការជាមួយសហគមន៍មូលដ្ឋានដើម្បីការពារនិងរុករកសំបុកសត្វប្រភេទនេះបន្ថែមទៀត៕

ប្រភព៖ អង្គការ WCS Cambodia

អត្ថបទថ្មី
;