​ដឹង​អត់ថា កម្ពុជាធ្លាប់ចាយក្រដាសប្រាក់​ដែលមាន​ដល់ទៅ ៥ភាសា

  • 2020-09-28 06:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសកម្ពុជា កាលពី​សម័យក្រោម​អាណានិគម​បារាំង (ឆ្នាំ១៨៦៣-១៩៥៣) គឺ​បាន​ប្រើប្រាស់​នូវក្រដាសប្រាក់​ដែលមាន ៥ភាសា។ នោះ​គឺជារូបិយបណ្ណ «ព្យ៉ាស់» របស់​បារាំង បោះពុម្ពដោយ​ធនាគារដោយ​ឥណ្ឌូចិន និងដាក់ឱ្យចរាចរនៅឆ្នាំ១៨៧៨។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ប្រាក់ព្យ៉ាស់នេះ ត្រូវបាន​រំលេច​ដោយ​រចនាបថបារាំង​ដែលមាន ៥ភាសារួមគ្នា ដូចជា បារាំង, ចិន, ខ្មែរ, ឡាវ និង វៀតណាម។

ក្រដាសប្រាក់​នេះ ជាឧបករណ៍​ដ៏មាន​ឥទ្ធិពល​នៃកំណើនសេដ្ឋកិច្ច ហើយ​ជារូបិយបណ្ណដែលបាន​ជួយជំរុញការ​ដាំដុះ ឧស្សាហកម្ម​ខ្នាតតូច និងពាណិជ្ជកម្មឱ្យរីកចម្រើន។

ប្រាក់​ព្យ៉ាស់ ក៏ជួយដល់ការប្រមូលពន្ធ និងការ​ផ្តល់ហិរញ្ញប្បទានដល់​រាជរដ្ឋាភិបាលផងដែរ បើទោះបីជារូបិយបណ្ណនេះ និង​ឥណទាន​ធនាគារ មិនទាន់ត្រូវបានប្រើប្រាស់ទូលំទូលាយទូទាំងប្រទេសក៏ដោយ។

​សូមជម្រាប​ថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២០ ធនាគារជាតិនៃកម្ពុជា បាន​ប្រារព្ធខួប​អនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២០)។ ពិធីនេះ ត្រូវបានពន្យារពេលតាំងពីខែមីនា ដោយសារតែការរីករាលនៃជំងឺកូវីដ១៩៕

;