[វីដេអូ] មាន​តែ ២នាក់​នេះ​ទេ​ អាច​ស៊ុតចូល Man City ៣ គ្រាប់ម្នាក់ឯង ជំនាន់​ Pep ដឹកនាំ

  • 2020-09-28 07:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ Leicester City ​យក​ឈ្នះ ៥-២ លើ​ក្រុម Manchester City ​ដែល​រក​គ្រាប់​បាល់​បាន​ដោយ​ ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស Jamie Vardy ស៊ុត​បាន ៣គ្រាប់​ម្នាក់​ឯង (Hat-trick) ​​, ខ្សែប្រយុទ្ធ​ ​James Maddison ​និង​ Youri Tielemans ជួយ​ឲ្យ​ក្រុមឡើង​មក​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន មាន៩ពិន្ទុក្រោយឈ្នះទាំង៣ប្រកួត។

​រឿង​​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ ​​អ្នក​ដែល​អាច​ស៊ុត​បាន ៣ គ្រាប់​ម្នាក់​ឯង​ (Hat-trick) ក្នុង​ជំនាន់​ដឹកនាំ​លោក Pep Guardiola ​ដែល​​បាន​ជួយ​ឲ្យ Man City ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អង់គ្លេស​ និង​​ក្នុង​តំបន់​អឺរ៉ុប មានតែ២នាក់នេះទេគឺ៖

Messi និង Vardy

-​Jamie Vardy ធ្វើ​បាន​មុន​គេ​ថ្ងៃ​ទី ១០ ​ខែ​តុលា​ឆ្នាំ ២០១៦ ឈ្នះ ៤- ២ ​បើ​គិត​ក្នុង​លីគ

-​​Lionel Messi ​ធ្វើ​បាន​នៅ​ថ្ងៃ​ទី ១៩ ​ខែ​តុលា​ឆ្នាំ ២០១៦ ឈ្នះ ៤-០ បើ​គិត​ក្នុង​ពាន UCL

-​Jamie Vardy ​ធ្វើ​បាន​ម្តង​ទៀត​នៅ​ថ្ងៃ​ទី ២៧ ខែ​កញ្ញា​ឆ្នាំ ២០០២ ឈ្នះ ៥-២ បើ​គិត​ក្នុង​លីគ ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

;