[វីដេអូ] ​ស៊ុត​​ច្បាស់​ដូច​ចាប់​ដាក់​​ចម្ងាយជាង​២០ម៉ែត្រ​ ពី​អតីត​កីឡាករ​ Barca ​គេ​ប្រដូច​​​បងប្អូន​ Messi

  • 2020-09-28 09:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Bojan Krkić ​បាន​បង្ហាញ​ទេពកោសល្យ​យ៉ាង​ភ្ញាក់ផ្អើល​នៅ​លីគ​កំពូល​អាមេរិក MLS ​ក្រោយ​ពេល​បណ្ដើរ​បាល់​ អូស​ស៊ុត​បញ្ចូល​ទី​ពី​ចម្ងាយ​ជាង ២០ ម៉ែត្រ​លើ​ដំបូល​ទូក​ ​ជួយ​ឲ្យ​ក្រុម​ ​Montreal Impact ​ដឹក​នាំ​ដោយ​វីរបុរស​បារាំង Thierry Henry ​នាំ​មុខ១​គ្រាប់​មុននិងយកឈ្នះក្រុម New York Red Bulls ។

Bojan មានសញ្ជាតិអេស្ប៉ាញ ជា​មិត្ត​រួម​ក្រុម Messi កាល​ពី​ពួក​គេ​ស្នាក់​នៅ​ថ្នាល​យុវជន La Masia និង​ជា​អតីត​កីឡាករ​ក្លឹប Barcelona​​ក្នុង​ឈុត​ធំ។ ពួក​គេ​ទាំង​ពីរ​មាន ​មាឌ​និង​មុខមាត់​ស្រដៀង​គ្នា​ខ្លាំង​មែន​ទែន​ រហូត​ដល់​មាន​សារព៍តមាន​ធំៗ​ប្រដូច​ថា​ជា បងប្អូន​នឹង​គ្នា​ទៀត​ផង។

Bojan ​ក្រោយ​ជោគជ័យ​ឈ្នះ​ពាន​ជាច្រើន​ជាមួយ Barcelona ​គេ​បាន​ចាកចេញ​ទៅ​លេង​លីគ​ធំៗ ៤ ដូច​ជា Premier League, Bundesliga, Serie A និង​ចុងក្រោយ​លីគ​អាមេរិក​នេះ​ឯង៕

ទស្សនា​វីដេអូ​ខាងក្រោម៖

Bojan កំពុងហាត់នៅក្លឹប Montreal នៅ MLS
Bojan និង Messi នៅរដូវកាល ២០០៩-២០១០

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;