ឥទ្ធិពលនេះ ធ្វើឱ្យកម្ពុជាបន្តមានភ្លៀងធ្លាក់ ១សប្តាហ៍ទៀត

  • 2020-09-29 01:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក ​និងឧតុនិយម ពីថ្ងៃទី៣០កញ្ញា ដល់ ៦តុលា ២០២០ ឱ្យដឹងថា ប្រព័ន្ធ​សម្ពាធទាប នឹង​បន្តអូសបន្លាយ​ឆ្លងកាត់​លើកម្ពុជា ដោយភ្ជាប់ជាមួយ​សម្ពាធទាបមួយ នៅលើ​សមុទ្រចិនខាងត្បូង។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ស្ថានភាព​បែបនេះ ធ្វើឱ្យតំបន់​វាលទំនាប​កណ្តាល តំបន់ជួរភ្នំដងរែក ខ្ពង់រាបឦសាន និង​តំបន់មាត់សមុទ្រ បន្តមានភ្លៀងធ្លាក់រាយប៉ាយ។ ជាមួយគ្នានោះ ក្រសួងក៏អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូត​ផ្គររន្ទះ ខ្យល់កន្រ្តាក់ និង​ជំនន់ទឹកភ្លៀងផងដែរ៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;