គ្រាន់​តែ​ខ្សែ​ការពារ​ Liverpool ​ក៏ស៊ុត​ចូល Arsenal ស្រួលៗ​ដែរ​ [វីដេអូ]

  • 2020-09-29 01:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool ​ជា​ម្ចាស់​ផ្ទះ​បាន​ទទួល​ស្វាគមន៍​ក្រុម​រួម​លីគ​ Arsenal ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១ ​បាន​រំកិល​ឡើង​មក​ឈរ​លេខ ២ ក្នុង​តារាង​ រីឯ Arsenal ខ្ទាត​ដល់​លេខ ៥ បណ្ដោះអាសន្ន​ ​ក្រោយ​ឆ្លង​កាត់​៣ប្រកួត។

Arnold ​បញ្ជូន​ឲ្យ​ខ្សែការពារ​ Robertson រកគ្រាប់ទី ២
​៣ គ្រាប់​របស់ Liverpool ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Sadio Mane ​ឯ​ស៊ុត​គ្រាប់​ទី ២ បោះ​ចេញ​ពី​ជើង​ខ្សែ​ការពារ​ Alexander Arnold ​បញ្ជូន​ឲ្យ​ខ្សែការពារ​ Robertson និង​គ្រាប់​ទី៣ធ្វើ​បាន​ដោយ ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Diego Jota ​ដែល​ Liverpool ទើប​យក​បាន​ពី​ក្រុម Wolve ។

ស្ថិតិ​ចប់​ការ​ប្រកួត ហង្ស​ក្រហម រក្សា​បាន​កំណត់ត្រា​ឈ្នះ​ក្នុង​ដី​ខ្លួន​ឯង​ ៥ ដង​ជាប់ៗគ្នា​ទល់​នឹង កាំភ្លើង​ធំ ជាមួយ​នឹង​លទ្ធផល​ឈ្នះ​ច្រើន​គ្រាប់​ទៀត​ផង​ដូច​ជា ៖ 3-1, 4-0, 5-1, 3-1 និង 3-1 ៕

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;