កុំចាញ់បោកគេទៀតអី! រូបភាពនេះ ពុំមែន​ជាព្រំដែន​មហាសមុទ្រនោះទេ

  • 2020-09-29 06:03:00
  • ចំនួនមតិ 5 | ចំនួនចែករំលែក 37

ចន្លោះមិនឃើញ


ថ្មីៗនេះ នៅលើបណ្តាញ​សង្គម​ អ្នកប្រើប្រាស់​មួយចំនួន​បាន​បង្ហោះរូបភាព​ស្តីពីទឹកសមុទ្រ​ពណ៌ផ្សេងគ្នា មិនលាយចូលគ្នា ពោលគឺ​ត្រូវបាន​អះអាងថា ជាព្រំដែន​រវាង​មហាសមុទ្រ​ចំនួន​២ទៀតផង។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ការ​ពិតរូបភាពនេះ ត្រូវបានថតនៅឈូងសមុទ្រអាឡាស្កា កាលពីខែកក្កដា ឆ្នាំ២០១០ ដោយ​អ្នកថតរូបម្នាក់ឈ្មោះ Kent Smith ក្នុងពេល​ធ្វើដំណើរតាម​នាវា​មួយគ្រឿង។ លោកបាន​បង្ហោះ​រូបភាព​នេះ នៅលើវិបសាយ Flickr ដោយលោកបាន​ដាក់ចំណងជើងថា «Merging Oceans»។

Kent Smith បានបង្ហាញ​ការជឿជាក់​ថា សមុទ្រដែល​មិនលាយចូលគ្នា ឬមានពណ៌ខុសគ្នានេះ គឺដោយសារតែទឹកមួយចំហៀង ជាទឹក (សាប) ដែល​មកពីការរលាយនៃផ្ទាំងទឹកកក ចំណែក​មួយចំហៀងទៀត​គឺជាសមុទ្រប្រៃធម្មតា៕

ប្រភព៖ pinterest | www.afp.com

;