ធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជា ធ្លាក់​ចុះយ៉ាងគំហុក​បំផុតមិនធ្លាប់មាន

  • 2020-09-29 09:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមរបាយការណ៍​របស់​ធនាគារពិភពលោក ចេញផ្សាយ​នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០២០ បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា ក្នុងឆ្នាំ​២០២០នេះ ត្រូវបាន​ព្យាករ​ទុកថា នឹងមានកំណើន​អវិជ្ជមាន គឺ -២% ដែល​ជាការធ្លាក់ចុះយ៉ាងគំហុក​បំផុតមិនធ្លាប់មាន​ក្នុងប្រវត្តិសាស្រ្តថ្មីៗនេះរបស់កម្ពុជា ជាហេតុធ្វើឱ្យ​ប៉ះពាល់ធ្ងន់ធ្ងរ​ទៅលើសុខុមាលភាព​គ្រួសារ និង​អាចធ្វើឱ្យភាព​ក្រីក្រកើនឡើងទៀតផង។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ការធ្លាក់ចុះ​កំណើនសេដ្ឋកិច្ចបែបនេះ ដោយសារ​តែវិបត្តិបង្កឡើង​ដោយ​ការរីករាលដាលនៃ​ជំងឺកូវីដ១៩ ដែលប៉ះពាល់ដល់វិស័យសំខាន់ៗរបស់កម្ពុជា ជាពិសេស​វិស័យសំណង់ ទេសចរណ៍ និង​ការនាំចេញទំនិញ ដែល​ទាំងអស់នេះ មានចំណែកជាង ៧០% ក្នុងកំណើនសរុប និង ៣៩% នៃការងារ​មានប្រាក់កម្រៃទាំងអស់ ក្នុងឆ្នាំ​២០១៩។

របាយការណ៍​ដដែល​បាន​ឱ្យដឹងទៀតថា ការឡើងថ្លៃ​ម្ហូប​អាហារ​ក្នុងពេលថ្មីៗនេះ បានរុញ​អតិផរណាឱ្យឡើងដល់ ៣,១% ក្នុងខែកក្កដា ឆ្នាំ​២០២០។ កំណើន​នៃចរាចរណ៍សាច់ប្រាក់ទូទៅមានសភាព​ថមថយដោយកើនបាន​ត្រឹម ១២,៣% គិតត្រឹមខែមិថុនា ឆ្នាំ២០២០ ធៀបទៅនឹង ១៨,២% ក្នុងរយៈពេល​ដូចគ្នាក្នុងឆ្នាំ​២០១៩។

ធនាគារពិភពលោក ក៏បាន​ព្រមាន​ដែរថា អត្រាភាព​ក្រីក្រនៅកម្ពុជា ទំនងជានឹងកើនឡើង​វិញ ដោយសារតែកំណើន​សេដ្ឋកិច្ច​មានសភាពមិនសូវល្អ បន្ថែម​ដោយការ​បាត់បង់​ការងារ ការធ្លាក់ចុះ​ក្នុងចំណូល​គ្រួសារ និង​ឡើងថ្លៃ​ទំនិញ​ស្បៀងអាហារ​ផង។ ភាពមិន​ប្រាកដ​ប្រជានៅមានច្រើន ជុំវិញ​ចក្ខុវិស័យ​កំណើន​សេដ្ឋកិច្ចរបស់​កម្ពុជា៕

អត្ថបទថ្មី
;