ក្រុមហ៊ុនចិនមាន Alibaba ជាខ្នងបង្អែក ចេញគំរូឡានហោះ ដឹកមនុស្សបាន២នាក់
- 2020-09-30 03:23:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនចិនមាន Alibaba ជាខ្នងបង្អែក ចេញគំរូឡានហោះ ដឹកមនុស្សបាន២នាក់
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Xpeng Motors ដែលមានក្រុមហ៊ុន Alibaba និង Xiaomi Corp ជាខ្នងបង្អែក បានដាក់បង្ហាញគំរូរថយន្តហោះរបស់ខ្លួន នៅក្នុងកម្មវិធី 2020 Beijing Auto Show។
គំរូរថយន្តហោះនោះត្រូវបានគេហៅឈ្មោះថា Kiwigogo ដែលអាចដឹកមនុស្សបាន ២នាក់ ហើយអាចហោះនៅកម្ពស់ចន្លោះពី ៥ ទៅ ២៥ម៉ែត្រ។
Kiwigogo មានរូបរាងស្រដៀងទៅនឹង Drone ដោយមានស្លាបចំនួន ៨ និងមានតួខ្លួនបែបបញ្ឈរ ខណៈកម្លាំងរបស់វាគឺបានមកពីថាមពលអគ្គិសនីទាំងស្រុង។
គួរឲ្យដឹងថា ក្រុមហ៊ុន Xpeng Motors បាននិងកំពុងធ្វើការលើរថយន្តអគ្គិសនីអាចហោះបាននេះ អស់រយៈពេល ៧ឆ្នាំមកហើយ និងបានធ្វើតេស្តសុវត្ថិភាពប្រមាណជា ១០ ០០០ដងផងដែរ៕