អាមេរិក ចិន ប្រជែង​គ្នាទៅភពព្រះចន្ទ ភពអង្គារ តែរុស្ស៊ី បែរជានឹងបញ្ជូនយានទៅភពមួយនេះ​វិញ

  • 2020-09-30 03:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នាក់ងារ​អវកាស​រុស្ស៊ី បាន​ប្រកាស​កាលពីពេលថ្មីៗនេះថា រុស្ស៊ី នឹង​បញ្ជូនយានអវកាសទៅរុករកនៅភពសុក្រ ខណៈអាមេរិក និងចិន កំពុងប្រជែង​គ្នា​ទៅភពព្រះចន្ទ និងភពអង្គារ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

លោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាន​ថ្លែងឱ្យដឹងថា រុស្ស៊ី នឹង​ចាប់ផ្តើម​នូវគម្រោង​ជាតិមួយ​សម្រាប់ឆ្ពោះទៅភពសុក្រ។ «យើងជឿជាក់​ថា ភពសុក្រ គឺជាភពរបស់រុស្ស៊ី ដូច្នេះ​យើងមិនគួរនៅពីក្រោយគេទេ»។

បើតាម​សេចក្តីថ្លែងការណ៍​របស់​របស់ Roscosmos កត់សម្គាល់ថា បេសកកម្មរុករក​ភពសុក្រដំបូងបំផុត គឺ​អនុវត្តដោយ​អតីតសហភាព​សូវៀត។

រុស្ស៊ី នឹង​សិក្សា​ពីស្រទាប់ដី និង​បរិយាកាស​របស់​ភពសុក្រ ព្រមទាំង​ដំណើរការ​វិវត្តរបស់​ភពនេះផងដែរ។

ការ​ប្រកាសខាងលើនេះ ធ្វើឡើងក្រោយពេល​ដែល​ក្រុមអ្នកវិទ្យាសាស្រ្ត​បាន​ប្រទះឃើញ​ឧស្ម័ន​​ម្យ៉ាង​ឈ្មោះ Phosphine ក្នុង​ពពក​នៃ​ភព​សុក្រ​ ដែល​ជា​សញ្ញា​​បញ្ជាក់​ថា​ប្រហែល​ជា​មាន​​មីក្រុប​រស់​នៅ​លើ​ភព​នេះ និង​ជា​សញ្ញា​ថា​ជីវិត​ក្រៅ​ភព​មាន​ពិត​មែន។ ការប្រទះឃើញ​នេះ គឺតាម​រយៈការប្រើប្រាស់​កែវយឺត James Clerk Maxwell ក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក៕

ប្រភព៖ Euro News

;