៦ប្រទេសហើយ ដែលបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដទីមួយក្នុងលោក ពីរុស្ស៊ី
- 2020-09-30 07:46:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ប្រទេសហើយ ដែលបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដទីមួយក្នុងលោក ពីរុស្ស៊ី
ចន្លោះមិនឃើញ
នៅថ្ងៃទី៣០កញ្ញានេះ អេហ្ស៊ីបបានក្លាយជាប្រទេសទី៦ ដែលបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ Sputnik V ពីប្រទេសរុស្ស៊ី។ នេះបើតាមការប្រកាសរបស់មូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF)។
** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បីទទួលបានព័ត៌មានលឿនរហ័ស **
RDIF បានចុះកិច្ចព្រមព្រៀងជាមួយ Pharco ដែលជាក្រុមហ៊ុនឱសថឈានមុខគេរបស់អេហ្ស៊ីប ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ ២៥លានដូស។ ប្រជាជន ២៥% នៃប្រទេសអេហ្ស៊ីប នឹងអាចទទួលបានវ៉ាក់សាំងនេះ។
សូមជម្រាបថា ប្រទេសចំនួន ៥ទៀត ដែលបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង Sputnik V ពីរុស្ស៊ី រួមមាន៖ ម៉ិកស៊ីកូ (៣២លានដូស), ប្រេស៊ីល (នឹងបង្កើនដល់ ៥០លានដូស), ឥណ្ឌា (១០០លានដូស), អ៊ូបេគីស្ថាន (នឹងបង្កើនដល់ ៣៥លានដូស) និង នេប៉ាល់ (២៥លានដូស)។
គិតមកដល់ពេលនេះ ជាង ៥០ប្រទេសហើយ ដែលបានដាក់ពាក្យទិញវ៉ាក់សាំង Sputnik V ពីរុស្ស៊ី ដោយប្រទេសទាំងនោះស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា, អាស៊ី, អាមេរិកឡាទីន និងអឺរ៉ុបផងដែរ។
គួររំលឹកថា វ៉ាក់សាំងរុស្ស៊ី Sputnik V ត្រូវបានចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែសីហា ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ទីមួយក្នុងពិភពលោក។ បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា រុស្ស៊ី បានប្រកាសបញ្ចេញវ៉ាក់សាំងនេះឱ្យចរាចរជាសាធារណៈ។
ប្រភព៖ Prnewswire