គយគន់សម្រស់​ធម្មជាតិនៃ​ប្រាសាទឯកភ្នំ ខេត្តបាត់ដំបង រសាយអស់ទុក្ខកង្វល់!

  • 2020-09-30 09:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រាសាទឯកភ្នំ គឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ដដ៏សំខាន់មួយនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បុរាណស្ថានមួយនេះ មានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រ​ពីទីរួមខេត្តបាត់ដំបង ដោយធ្វើដំណើរ​ពីរង្វង់មូល​លោកតា​ដំបងក្រញូង ឆ្ពោះទៅកាន់ភាគខាងជើង​នៃក្រុងបាត់ដំបង។

ប្រាសាទនេះ កសាង​ក្នុង​រាជព្រះបាទសូរិយៈវរ្ម័ន្ទទី១ នៃឆ្នាំ១០២៧ នៃគ.ស។ តួប៉មនៃប្រាសាទមានរាង ៤ជ្រុងស្មើ សង់ឡើងដោយថ្មភក់ និងថ្មបាយក្រៀម ជំទើតលើគ្រឹះដ៏រឹងមាំកម្ពស់ជាង ៤ម៉ែត្រ ព្រមទាំងមានកសិណ្ឌទឹកជុំវិញផងដែរ។

អ្នកទេសចរដែលមកទស្សនាប្រាសាទនេះ ប្រាកដជាជក់ចិត្តនឹងក្បាច់ចម្លាក់ដ៏រស់រវើកនៅលើហោរជាង ព្រមទាំងផ្ដែរដ៏ល្អវិចិត្រ ដែលពិព័ណនាអំពីអាទិទេពទាំងឡាយ នៃទេវកឋាកូរសមុទ្រទឹកដោះ។

ច្រើនឆ្នាំកន្លងផុតទៅ ស្ថាបត្យកម្មប្រាសាទដ៏គួរឲ្យស្ងប់ស្ងែង ប្រែជាចាស់ទ្រុឌទ្រោម ឯថ្មប្រាសាទ​បានបាក់បែករប៉ាត់រប៉ាយ ដោយសារកត្តាធម្មជាតិ និងសង្រ្គាម។

ចង់ដឹងថាប្រាសាទឯកភ្នំ មានទិដ្ឋភាព និងរឿងរ៉ាវ​បែបណាទៀតនោះ សូមទស្សនា​វីដេអូពីផ្លូវទៅស្រុក វគ្គ៣ ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

;