ប្លែក​មែន! ដេក​ស៊ុត​​១គ្រាប់​នេះ​​ Bayern អាច​សង​សឹក​ Dortmund លើក​ពាន Super Cup 2020

  • 2020-10-01 03:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ខ្លាំង​ Bayern Munich ​បាន​យក​ឈ្នះ ៣-២ ​លើ​ក្រុម Dortmund ​​លើក​ពាន Germany Super Cup ឆ្នាំ ២០២០ ​និង​ជា​ពាន​ទី ៥ ​របស់ពួកគេក្នុង​១រដូវកាល។

២ គ្រាប់នាំមុខ​​របស់ Bayern ​រក​បាន​ដោយខ្សែការពារ​ Tolisso និងខ្សែ​បម្រើ​ប្រយុទ្ធ​ Thomas Mueller ឯ​គ្រាប់​តាម​ស្មើរបស់ Dortmund ស៊ុត​ដោយ​ Julian Brandt និង Erling Haaland ។

Kimmich ដេកស៊ុតគ្រាប់ទី ៣ យប់មិញ
គ្រប់​​យ៉ាង​ត្រូវ​ចប់​សព្វ​គ្រប់​នៅ​នាទី ៨២ ដោយ​ការ​ assist ពី Lewandowski ក្នុង​ប្រអប់គ្រោះថ្នាក់ ឲ្យទៅ​ខ្សែការពារ​ល្បឿន​លឿន Joshua Kimmich តែ​ក៏ត្រូវ​បាន​ខ្សែការពារ Dortmund ទាក់​ជើង​ដួល​ រួច​មក ​Kimmich ឆ្លៀត​ប្រើ​ក្បាច់​ទាត់​បញ្ចូល​ទី ដ៏​អស្ចារ្យ។

រំឮក​ដែរ​ថា​ ​Bayern Munich ​ធ្លាប់​​ចាញ់​ Dortmund ដោយ​លទ្ធផល ០-២​ ​ខក​ខាន​ឱកាស​លើក​ពាន​ Germany Super Cup 2019 ​កន្លង​ទៅ ៕

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោម​

រូបថតក្លឹប Bayern Muchen

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;