កុំភ្លេច! ទូតបារាំង នឹងបើកទ្វារឲ្យសាធារណជនចូលទស្សនានៅថ្ងៃទី១០ តុលាខាងមុខនេះ

  • 2020-10-01 07:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូតបារាំង​ប្រចាំ​កម្ពុជា នឹង​បើក​ទ្វារ​ជាថ្មី​ម្តង​ទៀត​ជូន​សាធារណជនចូលទស្សនា​ នៅថ្ងៃ​សៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង​៨ព្រឹក​ដល់ម៉ោង ៣៖៣០នាទី​រសៀល ក្នុងឱកាស​ទិវា​បេ​តិកភណ្ឌ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ការបើកទ្វាជូន​សាធារណជនចូលទស្សនានេះ ស្ថិត​ក្រោមប្រធានបទ «ស្ថាបត្យកម្ម និងបេតិកភណ្ឌ» ទិវានេះ​គឺជា​ឱកាស​សម្រាប់​លោក​អ្នក​ចូល​ទស្សនាឧទ្យាន​ដ៏ស្រស់​បំព្រង ក៏ដូចជា​ស្ថាបត្យកម្ម​ស្ថានទូត និង​ពិព៍រណ៍​របស់​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង-កម្ពុជា ស្តីពី​ការ​ជួសជុល​អគារ​បេតិកភណ្ឌ​នៅកម្ពុជា។

សូមកុំភ្លេចកត់ត្រា​ទិវានេះ​នៅ​ក្នុង​គម្រោង​ដំណើរ​កម្សាន្ត​របស់​លោកអ្នក! ក្នុង​កាល:ទេស:បច្ចុប្បន្ន អ្នកចូល​ទស្សនា​ត្រូវ​ពាក់ម៉ាស និង​គោរពវិធានការ​សុខាភិបាល​​នានា។ ចំណីអាហារ ភេសជ្ជៈ (លើក​លែងទឹក) និងកាបូបធំៗ មិន​អនុញ្ញាត​ឱ្យ​យក​ចូល​ស្ថានទូត​​ឡើយ៕

អត្ថបទថ្មី
;