ក្រុង​បុរាណ​ចំនួន៧ ដែល​ត្រូវបានរកឃើញ​ដ៏គួរឱ្យភ្ញាក់ផ្អើល​នៅបាតសមុទ្រ

  • 2020-10-01 08:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាពេល​កន្លងមកនេះ ក្រុមអ្នកស្រាវជ្រាវ និងអ្នកមុជទឹក បាន​រកឃើញ​ ឬពេលខ្លះបាន​ប្រទះឃើញ​ដោយចៃដន្យនូវទីក្រុងបុរាណដែលមានអាយុកាលរាប់ពាន់ឆ្នាំ នៅបាតសមុទ្រ ក្នុងពិភពលោកនេះ។ ក្នុងនោះមានទីក្រុងខ្លះ នៅរក្សាទ្រង់ទ្រាយដើមបានល្អ និងខ្លះខូចខាតអស់ទៅហើយ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ខាងក្រោមនេះ គឺជាក្រុងបុរាណ​ចំនួន៧ ដែលត្រូវបាន​រកឃើញ​ដ៏គួរឱ្យភ្ញាក់ផ្អើល​នៅបាតសមុទ្រ៖

១. ក្រុងបុរាណ Olous៖ បង្កើតឡើងនៅប្រហែលស.វទី២ នៃគ.ស។ បច្ចុប្បន្ន ស្ថិតនៅម្តុំកោះ Crete នៃប្រទេសក្រិច។

២. ក្រុង Phanagoria៖ ជាក្រុងបុរាណ​ដ៏ធំបំផុតរបស់ក្រិច ត្រូវបានបង្កើតឡើង​ក្នុងស.វទី៦ មុនគ.ស ប៉ុន្តែបច្ចុប្បន្នស្ថិតក្នុងសមុទ្រខ្មៅនៃប្រទេស​រុស្ស៊ី។

៣. ក្រុងតោ (Lion City)៖ ជាក្រុងបុរាណ​របស់ចិន អាយុកាលប្រហែលជាង ១៤០០ឆ្នាំហើយ កសាងក្នុងអំឡុងរាជវង្សហាន។ ទំហំក្រុងនេះ ត្រូវបានប៉ាន់ស្មានថា ស្មើនឹងទីលានបាល់ទាត់ចំនួន ៦២។

៤. ក្រុង Dwarka៖ ជាក្រុងបុរាណមួយនៃប្រទេសឥណ្ឌា មានអាយុកាលប្រហែល ២៥០០ឆ្នាំហើយ។

៥. ក្រុង Baiae៖ ជាក្រុងបុរាណមួយត្រូវបាន​សង់ឡើង​ក្នុង​សម័យចក្រភពរ៉ូមុំាង (ពីឆ្នាំ ២៧មុនគ.ស – ៤៧៦នៃគ.ស)។

៦. ក្រុង Thonis-Heracleion៖ ជាក្រុង​កំពង់ផែបុរាណ​នៃប្រទេសអេហ្ស៊ីប ក្នុងអំឡុង ស.វទី ១២ មុនគ.ស ។ ក្រុងនេះត្រូវបានរកឃើញ​ក្នុងសមុទ្រមេឌីទែរ៉ាណេ។

៧. ក្រុង Pavloptri៖ ជាបុរាណនៃប្រទេសក្រិច ដែលបានលិចចូលបាតសមុទ្រ​កាលពីជាង ៥ពាន់ឆ្នាំមុន៕

ប្រភព៖ thetravelleaf

;