ក្បួន​គេចពី​គ្រោះថ្នាក់​ចៃដន្យ​ ដែល​អ្នកគួរ​តែចេះ (មានវីដេអូ)

  • 2020-10-02 08:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកអ្នក​មិនអាចដឹងទេថា តើ​នៅពេលណា​ដែលនឹងជួបគ្រោះថ្នាក់​ណាមួយ​ដោយចៃដន្យ​ក្នុងមួយឆាកជីវិត ដូច្នេះហើយដែល​តម្រូវឱ្យលោកអ្នកគួរតែចេះក្បួន​ដោះស្រាយបញ្ហានេះ​ដោយខ្លួនឯង នៅពេល​គ្មាន​អ្នកដទៃជួយ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សូមមើលខាងក្រោម៖

-ប្រសិនបើអ្នកកំពុងបើកបរនៅក្នុងក្រុង ឬតំបន់ដែលមាន​ផ្លូវប្រសព្វច្រើន ហើយ​សង្ស័យថាមាន​មនុស្ស​កំពុងតាមពីក្រោយអ្នក អ្នកគួរតែបត់ឆ្វេង ឬបត់ស្តាំ ឱ្យបាន ៤ដង ដើម្បីបន្លប់បង្វែរ​ផ្លូវរបស់ពួកគេ ហើយសូមលោកអ្នកកុំទៅបើកទៅផ្ទះភ្លាមៗ។

-ប្រសិនបើអ្នកកំពុងនៅក្រៅផ្ទះ ​ស្របពេលនោះមានខ្យល់ព្យុះ ហើយសក់អ្នកបះត្រង់ឡើងបែបនេះ អ្នកត្រូវតែរកកន្លែងជ្រក​ឱ្យបានលឿនបំផុត ព្រោះថាអគ្គិសនីក្នុងសក់របស់អ្នក នឹងបង្កើន​ចរន្តបន្ទុកបូក (+) តាមរយៈរាងកាយរបស់អ្នក ឆ្ពោះទៅកាន់បន្ទុកដក (-) របស់​ខ្យល់ព្យុះ ដែលធ្វើឱ្យលោកអ្នកអាចងាយត្រូវរន្ទះបាញ់។ បើរកកន្លែងជ្រកមិនបានទេ អ្នកត្រូវតែធ្វើយ៉ាងយ៉ាងឱ្យខ្លួនរបស់​អ្នកតូចបំផុតតាមដែលអាចធ្វើទៅបាន។

-ប្រសិនបើអ្នកកំពុង​វង្វេងផ្លូវ ឬ​ស្ថិតនៅតំបន់​ដាច់ស្រយាល ពិសេសលើវាលខ្សាច់នោះ ហើយឃើញ​មានយន្តហោះ ហោះពីលើអ្នក អ្នកត្រូវដាក់កញ្ចក់ឆ្លុះជាមួយពន្លឺព្រះអាទិត្យ​ដើម្បីជាសញ្ញាសុំជំនួយ។ បើអត់មានកញ្ចក់ អ្នកត្រូវគ្រវីដៃទាំងពីរឡើងចុះ។ យ៉ាងណាមិញ បើអ្នក​មានរថយន្តទៅជាមួយទៀតនោះ កុំបោះបង់​រថយន្តអ្នកចោល ព្រោះវាជាវត្ថុដែល​ក្រុមសង្គ្រោះងាយរកឃើញជាងអ្នក។

-ប្រសិនបើអ្នកលង់ទឹក សូមកុំភ័យស្លន់ស្លោច្រួលច្របល់ឱ្យសោះ ដកដង្ហើមឱ្យវែងៗ រួចព្យាយាមហែល​ដោយប្រើចលនាជើងដូចក្នុងវីដេអូខាងក្រោម ពោលគឺធ្វើយ៉ាងណាឱ្យខ្លួនអ្នកឡើងមកលើផ្ទៃទឹកវិញ។ ក្នុងករណីមានមនុស្សនៅក្បែរនោះ ពួកគេនឹងអាចងាយស្រួលឃើញអ្នក ហើយអាចជួយសង្គ្រោះទាន់ពេលវេលា។

-ប្រសិនបើអ្នកកំពុងស្ថិតក្នុងចំណោមមនុស្សដ៏ណែនតាន់តាប់ ​ហើយអ្នកបានដួលទៀតនោះ គឺមានគ្រោះថ្នាក់ណាស់​ ក្នុងការត្រូវគេដើរ ឬរត់ជាន់។ ដូច្នេះអ្នកមិនត្រូវឆ្លេឆ្លា ឬរង់ចាំដល់មនុស្សស្បើយអស់ទើបងើបវិញទេ ពោលគឺត្រូវតោងជើងអ្នកដំណើរផ្សេងទៀត ដែលអាចអូសអ្នកទៅខាងក្រៅបាន។

-បើអ្នកត្រូវពស់ដែលមានពិសចឹក ដាច់ខាតមិនត្រូវបឹតពិសចេញឡើយ ព្រោះវាងាយនឹងធ្វើឱ្យអ្នកទទួលជាតិពិសលឿនបំផុត។ អ្វីដែលអាចធ្វើបាន បើអ្នកមានទូរសព្ទ គឺអាចខល​ទៅកាន់​ផ្នែក​សង្គ្រោះបន្ទាន់។

​សូមទស្សនាបន្ថែមក្នុងវីដេអូខាងក្រោម៖

ប្រភព៖ Brightside

អត្ថបទថ្មី
;