ព្រោះ​តែ​ដើមទ្រូង​ធំ​ពេក ក្មេង​ស្រី​វៀតណាម​ម្នាក់​ក៏​សម្រេច​ធ្វើ​រឿង​១​នេះ!

  • 2020-10-05 00:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ដែល​មាន​ដើមទ្រូង​ធំ​អាច​ចាត់​ទុក​ថា​ជា​បំណង​ប្រាថ្នា​របស់​មនុស្ស​ស្រី​ភាគ​ច្រើន ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ និង​សម្រស់​ឲ្យ​កាន់​តែ​ស្អាត​មួយ​កម្រិត​បន្ថែម​ទៀត។ យ៉ាង​ណា​មិញ វា​មិន​​ដូច​គ្នា​ឡើយ​​សម្រាប់​ក្មេង​ស្រី​​ជនជាតិ​វៀតណាម​​​​មួយ​រូប​ឈ្មោះ​ថា Vo Thi Thu Trang។ ដើមទ្រូង​របស់​នាង មាន​សភាព​ធំ​​ដោយ​​ធម្មជាតិ​ ​តែ​មិន​មែន​ធំ​ធម្មតា​នោះ​ទេ​គឺ​ធំ​​ខ្លាំង​តែ​ម្ដង​ដោយ​ម្ខាង​មាន​ទំហំ​ដល់ ១១០​សង់ទីម៉ែត្រ​ឯណោះ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

កាល​ពី​​​ឆ្នាំ​២០១៧​កន្លង​ទៅ គ្រប់​គ្នា​​នៅ​លើ​​ប្រព័ន្ធ​បណ្ដាញ​សង្គម​​​ក្នុង​ស្រុក​បាន​ចាប់​អារម្មណ៍​ជា​ខ្លាំង​ចំពោះ​ Thu Trang ដែល​មាន​ដើមទ្រូង​ធំ​ខ្លាំង​បែប​នេះ។ ខ្លះ​សរសើរ តែ​ខ្លះ​ទៀត​បាន​បង្អាប់​រិះគន់ ដែល​ធ្វើ​ឲ្យ Thu Trang មាន​សេចក្ដី​តូច​ចិត្ត និង​កើត​ទុក្ខ​ជា​ពន់ពេក។ ក្មេង​ស្រី​កើត​ឆ្នាំ​២០០០​រូប​នេះ បាន​រៀបរាប់​ថា មាន​ម្ដង​នាង​បាន​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តភក្ដិ ហើយ​នៅ​ពេល​នោះ​មាន​មនុស្ស​មួយ​ក្រុម​បាន​ដើរ​មក​ជិត​ហើយ​បង្អាប់​ថា​នាង​នៅ​ក្មេង​សោះ​តែ​បែរ​ជា​មាន​ដើមទ្រូង​ធំ​ជាង​គេ​ជាង​ឯង​ខ្លាំង​ដូច្នេះ។ គ្រាន់​តែ​ឮ​អ៊ីចឹង Thu Trang បាន​ចាប់ផ្ដើម​ខ្មាស​អៀន រួច​ក៏​រត់​ទៅ​ផ្ទះ​ភ្លាមៗ។ បើ​និយាយ​រឿង​បណ្ដាញ​សង្គម​វិញ ឲ្យ​តែ​នាង​បង្ហោះ​រូប​ម្ដងៗ​គឺ​មាន​គេ​ចាំ​រិះ​គន់​ជា​និច្ច។ ហេតុ​នេះ​ហើយ​ទើប​ Thu Trang បង្ខំ​ចិត្ត​លុប​រូប​ដែល​បង្ហោះ​ចោល​ទៅ​វិញ​ទាំង​សេចក្ដី​សោកស្ដាយ។

លុះ​ដល់​​ខែ​សីហា ឆ្នាំ​២០១៨ Thu Trang បាន​សម្រេច​ចិត្ត​ធ្វើ​ការ​វះកាត់​ដើម​ទ្រូង ដើម្បី​បង្រួម​វា​ឲ្យ​តូច​ជាង​មុន។ ការ​វះកាត់​នេះ​ធ្វើ​ឡើង​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​ស្ថិត​​ក្នុង​ទីក្រុង​ហូជីមិញ។ បន្ថែម​ពី​ការ​បង្រួម​ដើមទ្រូង នាង​ក៏​វះកាត់​​យក​ខ្លាញ់​ចេញ​​ពី​ភ្លៅ និង​ក្បាលពោះ​ផង​ដែរ ដោយ​ហេតុផល​ថា​នាង​បារម្ភ​ពី​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​មុខ។

បាត់​មុខ​ប៉ុន្មាន​ឆ្នាំ Thu Trang បាន​​បង្ហាញ​ខ្លួន​សាជាថ្មី​នៅ​លើ​បណ្ដាញ​សង្គម​ម្ដង​ទៀត តែ​លើក​នេះ​នាង​មិន​​បាន​រស់នៅ​ក្នុង​ប្រទេស​វៀតណាម​ឡើយ ដោយ​នាង​បន្ត​ការ​សិក្សា​នៅ​លើ​ទឹក​ដី​ជប៉ុន​វិញ​ម្ដង។ ក្រៅ​ពី​បង្ហាញ​​ដំណឹង​ពី​ការ​សិក្សា​របស់​នាង Thu Trang ក៏​​បាន​បង្ហាញ​មុខមាត់​គូ​ស្នេហ៍​ថ្មី​ផង​ដែរ​ជា​ជនជាតិ​ជប៉ុន។ Thu Trang បាន​​ប្រាប់​ថា មិត្ត​ប្រុស​នាង​​ចេះ​គោរព​នាង​ណាស់ ហើយ​មិន​ដែល​ប្រកាន់​ពី​រូបរាង​ខុស​គេ​របស់​នាង​ទេ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ឈាង.

;