រូបភាពត្រី ៥០ក្បាល ​សំងំ​ក្នុងមាត់ត្រីបាឡែន ឈ្នះពានរង្វាន់រូបថតជ្រមុជទឹក

  • 2020-10-05 07:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទស្សនាវដ្ដី Scuba Diving កាល​ពី​ថ្មីៗ​នេះ​បាន​បង្ហាញ​​លទ្ធផល​​អ្នក​ឈ្នះ​កម្មវិធី​ប្រកួត​ថត​រូប "Through Your Lens” ដោយ​​​ក្នុង​នោះ​មាន​រូប​ថត​ចំនួន ៥​សន្លឹក​ឈ្នះ​ពាន​រង្វាន់​ពី​កម្មវិធី។

អ្នក​ឈ្នះ​​​កម្មវិធី​ប្រកួត​ប្រចាំ​​ឆ្នាំ​នេះ គឺ​ត្រូវ​បាន​ជម្រើស​រើស​ពី​រូបថត​ជាង ២ ៦០០​សន្លឹក ជា​ចំនួន​រូបភាព​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ១៦​ឆ្នាំ​របស់​កម្មវិធី ហើយ​មាន​ ៥​សន្លឹក​ប៉ុណ្ណោះ​ដែល​ស្អាត​ដាច់​គេ។ មាន​ម្ចាស់​ពាន​រង្វាន់​ធំ​មួយ និង​អ្នក​ឈ្នះ​ប្រចាំ​ផ្នែក​ធំៗ​ចំនួន​​បួន មាន​ផ្នែក Behavior, Compact Camera, Macro និង Wide Angle។

រូបថត​ឈ្នះ​ពាន​រង្វាន់​ធំ​គឺ​ជា​ស្នាដៃ​របស់​អ្នក​រូប​ឈ្មោះ Evans Baudin ជា​រូបថត​ដែល​ទស្សនាវដ្ដី​បាន​បរិយាយ​ថា​ជា​រូបថត​ដ៏​អស្ចារ្យ​មួយ។ រូបថត​នោះ​មាន​បង្ហាញ​អំពី​​សត្វ​ត្រី​បាឡែន​ញី​មួយ​ក្បាល ដែល​​​មាន​សត្វ​ត្រី Remora ចំនួន ៥០​ក្បាល​ ​បាន​សំងំ​នៅ​ក្នុង​មាត់​របស់​វា។ អ្នក​ថត​រូប​រូប​នេះ​បាន​និយាយ​ថា​ គេ​បាន​ផ្ដិត​រូបភាព​នេះ​កាល​ពី​ខែ​មិថុនា​ឆ្នាំ ២០២០។

  • រូបថត​ឈ្នះ​ផ្នែក​ Behavior ៖ ​ថត​​ដោយ​ Jules Casey
  • រូបថត​ឈ្នះ​ផ្នែក​ Macro ៖ ​ថត​​ដោយ​ Jeffrey Haines
  • រូបថត​ឈ្នះ​ផ្នែក​ Compact Camera ៖ ​ថត​​ដោយ​ Tobias Friedrich
  • រូបថត​ឈ្នះ​ផ្នែក​ Wide Angle ៖ ​ថត​​ដោយ​ Martin Strmiska

​​​​​​​​​​​​

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;