Leeds United ​ទិញ​បាន​ ​ខ្សែ​ប្រយុទ្ធ​ពូកែ​ញាក់​​ម្នាក់​ទៀត​ ​ពី​ក្លឹប​បារាំង១៥លាន​ផោន

  • 2020-10-06 04:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Raphinha ​ជា​ខ្សែប្រយុទ្ធ​​ជម្រើសជាតិ ប្រេស៊ិល ​និង​កំពុង​ប្រកប​អាជីព​នៅក្លឹប Rennes ក្នុង​​លីគ​កំពូល​​បារាំង​។ ខ្សែ​ប្រយុទ្ធ​ពូកែ​ញាក់​​រូប​នេះ បាន​មក​ដល់​ប្រទេស​អង់គ្លេស ពិនិត្យ​សុខភាព​ជោគជ័យ ​និ​ងព្រម​ព្រៀង​ចុះ​ហត្ថលេខារួចរាល់ហើយក្នុងលក្ខខ័ណ្ឌ ៥ ឆ្នាំ តម្លៃ​ពលកម្ម​ប្រមាណ​ជា ១៥ លាន​ផោន។

Raphinha
​ខ្សែ​បម្រើប្រយុទ្ធ​វ័យ ២៣ ឆ្នាំ​ខាង​លើ​នេះ​ ​គឺ​ជា កីឡាករ​ទី ៨ ដែល​ក្លឹប​កំពុង​ឡើង​ជើង Leeds United យក​មក​ចូល​រួម​​ក្រុម ​ដើម្បី​ប្រជែង​ពាន​លីគ​ ជាមួយ​នឹង​ក្រុម​ខ្លាំងៗ​ដទៃ​ទៀត​នៅ Premier League ដែល​កំពុង​មមាញឹក ថ្ងៃ​ចុងក្រោយ​​នៃ​ការ​ដោះដូរ​ទីផ្សារ​កីឡាករ​៕ [ស្ងាត់ៗ! គ្រូ Leed United ​ទិញ​បាន​កីឡាករ​ល្អៗ ៧ នាក់ហើយ​](https://kleykley.sabay.com.kh/article/1231071#utm_campaign=onpage)

ត្បិតថ​ាទើបនឹងផ្ទេរពីក្លឹប Sporting Lisbon គេ​មិន​បាន​ជួយក្រុម ឈ្នះពាន តែបានជួួយឲ្យ Rennes ឈរនៅ Top 4 រដូវកាលមុន។

គេលេងឲ្យ Rennes បាន ៥ ប្រកួតមានស្ថិតិល្អខ្លះៗគឺ ស៊ុតបាន ១គ្រាប់ បោះឲ្យគេស៊ុត ២ ដង(assist) អត្រាបញ្ជូនបាល់ជោគជ័យ ៧០% មិនទាន់បានកាតលឿង ឬក្រហមមួយសន្លឹកនៅឡើយទេ ដូចនេះ គេអាចនឹងជោគជ័យពេលលេងក្បួនប្រយុទ្ធរបស់គ្រូ​បង្វឹក​សំបូរ​បទពិសោធន៍​សញ្ជាតិ​អាហ្សង់​ទីន​ Marcelo Bielsa នៅអង់គ្លេស៕

ទស្សនាវីដេអូបច្ចេកទេស​របស់ Raphinha

ប្រភព៖ Talk Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;