ប្រទេស៥ ដែលអត់មានព្រលានយន្តហោះ

  • 2020-10-08 08:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសស្ទើរតែទាំងអស់​ក្នុងពិភពលោកនាពេលបច្ចុប្បន្ន គឺសុទ្ធតែមានព្រលានយន្តហោះ យ៉ាងហោចណាស់ក៏មានមួយផងដែរ។ ដោយឡែកប្រទេសទាំង៥ខាងក្រោមនេះ គឺមិនមានព្រលានយន្តហោះឡើយ ដោយហេតុផលដ៏​ចម្បងនោះគឺដោយសារតែផ្ទៃដីតូចពេក។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

សូមមើលខាងក្រោម៖

១. វ៉ាទីកង់៖ ជាប្រទេសដែលតូចជាងគេបង្អស់ក្នុងពិភពលោក ដែលព័ទ្ធជុំវិញ​ដោយ​ប្រទេស​អ៊ីតាលី។ បើលោកអ្នកចង់ទៅវ៉ាទីកង់ គឺ​ត្រូវធ្វើដំណើរទៅចុះចត​នៅព្រលាន​យន្តហោះក្រុងរ៉ូម ប្រទេសអ៊ីតាលីជាមុនសិន រួចជិះរថយន្តបន្តជិត ៣០គីឡូម៉ែត្រ នឹង​ទៅដល់​ទីនោះហើយ។

២. ម៉ូណាកូ៖ ជាប្រទេស​តូចបំផុតលំដាប់ទី២ ក្នុងពិភពលោក។ ប្រទេសនេះ ស្ទើរតែព័ទ្ធជុំវិញដោយប្រទេសបារាំង ដោយសល់មួយផ្នែកតូចជាប់សមុទ្រមេឌីទែរ៉ាណេ។ ចង់ទៅម៉ូណាកូ អាចជិះទូកក៏បាន ឬជិះរថយន្តប្រហែលកន្លះម៉ោង ចេញពីព្រលានយន្តហោះ Nice cote d’Azur ប្រទេសបារាំង។

៣. សាន់ ម៉ារីណូ៖ ជាប្រទេសតូចជាងគេលំដាប់ទី៥ ក្នុងពិភពលោក។ មិនខុសគ្នាពីវ៉ាទីកង់នោះទេ បើលោកអ្នកចង់ទៅ សាន់ ម៉ារីណូ គឺ​ត្រូវចុះចត​នៅព្រលានយន្តហោះ Federico Fellini ក្នុងប្រទេសអ៊ីតាលីជាមុនសិន រួចជិះរថយន្តប្រហែលកន្លះម៉ោង នឹងទៅដល់ទីនោះហើយ។

៤. អង់ដូររ៉ា (Andorra)៖ ជាប្រទេសតូចមួយ​នៅស្ថិតនៅចន្លោះព្រំដែន​រវាង​បារាំង និង​អេស្បាញ។ ប្រទេស​នេះ ព័ទ្ធជុំវិញដោយភ្នំ និងមិនមានព្រលានយន្តហោះផ្ទាល់ខ្លួនឡើយ ប៉ុន្តែមិនមែនជាបញ្ហាទេ ព្រោះថា គេអាចចុះចតនៅព្រលានយន្តហោះបារាំង ឬ អេស្ប៉ាញ និង​ជិះរថយន្តបន្តដល់ប្រទេសនេះ ចំណាយ​ពេលត្រឹម ៣ម៉ោងប៉ុណ្ណោះ។

៥. លិចតិនស្តាញ៖ ក៏ជាប្រទេសដ៏តូចមួយនៅអឺរ៉ុបដែរ ស្ថិតនៅចន្លោះ​ប្រទេស្វីស និងអូទ្រីស។ ដើម្បីទៅដល់ប្រទេសនេះ គេអាចជិះទូក ឬរថយន្ត ចេញពីព្រលានយន្តហោះ St. Gallen Altenrhein ក្នុងប្រទេសស្វីស ចម្ងាយមិនដល់ ៤០គីឡូម៉ែត្រឡើយ៕

ប្រភព៖ Indiatimes

;