ឆេះអាគារកំពស់ ៣៣ជាន់ នៅកូរ៉េបណ្តាលឲ្យរបួស ៨៨នាក់ (វីដេអូ)

  • 2020-10-09 02:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិភ័យ​មួយ​បាន​រាលដាល​ពេញ​តួ​អាគារ​លំនៅដ្ឋាន​ដ៏​ខ្ពស់​មួយ​នៅ​ទីក្រុង​កំពង់ផែ អ៊ុល​សាន របស់​កូរ៉េ​ខាងត្បូង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​០៨​តុលា ដោយ​បណ្តាលអោយ​របួស​ស្រាល​ម​នុស្ស​រាប់សិប​នាក់ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​កាលពី​ថ្ងៃ​សុក្រ​។ រូប​ពី​កន្លែងកើតហេតុ​បង្ហាញ​ដុំ​ភ្លើង​ដ៏​ធំ​រត់​ឡើង​លើ​តួ​អាគារ​កំពស់​៣៣​ជាន់​យ៉ាង​លឿន រហូត​ដល់​ដំបូល​នៅពេល​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ព្យាយាម​ពន្លត់​ពីក្រោយ​ទៅ​។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

មិនទាន់មាន​សេចក្តីរាយការណ៍​ភ្លាមៗ​នៅ​ឡើយ​ថា​តើ​មាន​អ្នកស្លាប់​ឬ​របួស​ធ្ងន់​ដែរឬទេ តែ​ក្រសួង​មហាផ្ទៃ​និង​សុវត្ថិភាព​កូរ៉េខាងត្បូង​បាន​និយាយថា មនុស្ស​៨៨​នាក់​ត្រូវបាន​នាំ​ទៅ​ព្យាបាល​ដោយសារ​​រងរបួស​តិចតួច ដូចជា​រលាត់ស្បែក​និង​ឈ្លួកផ្សែង​។

មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ជម្លៀស​នៅពេល​អគ្គិភ័យ​ចាប់ផ្តើម​ឡើង ហើយ​មនុស្ស​៧៧​នាក់​ត្រូវបាន​សង្គ្រោះ​ចេញពី​ដំបូល​អាគារ​និង​កន្លែង​ផ្សេងទៀត​ក្នុង​អាគារ​។ ក្រុមមន្ត្រី​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​ការឆេះ​នេះ​ដែល​បាន​ចាប់ផ្តើម​ចេញពី​យ៉​នៅ​ជាន់​ក្រោម​មួយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​និង​រាល​ឡើងលើ​នៅ​ខាងក្រៅ​អាគារ​យ៉ាង​លឿន​ដោយសារ​ខ្យល់​ខ្លាំង​។

ប្រភព៖ rasmeinews.com

អត្ថបទថ្មី
;