អ្វីនឹងកើតឡើងចំពោះស្រីៗដែលអត់ពាក់អាវក្នុង?
- 2020-10-13 01:21:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្វីនឹងកើតឡើងចំពោះស្រីៗដែលអត់ពាក់អាវក្នុង?
ចន្លោះមិនឃើញ
ស្ទើរតែនារីៗគ្រប់រូបរមែងពាក់អាវក្នុង ព្រោះជឿជាក់ថាការធ្វើការដូច្នេះនឹងផ្ដល់ជាអត្ថប្រយោជន៍ច្រើនសម្រាប់ពួកគេ។ យ៉ាងណាមិញ មិនមែនរាល់តែពេលនោះទេដែលស្ត្រីគួរតែពាក់អាវក្នុង។ បើផ្អែកលើកត្តាសុខភាព អ្នកជំនាញមួយចំនួនបានអះអាងថា ការមិនពាក់អាវក្នុងគឺជារឿងល្អមួយសម្រាប់ស្ត្រី។ មូលហេតុធំៗមានចំនួន ៥ ដូចខាងក្រោម៖
១. ជំនួយដល់ចរន្តឈាមរត់ក្នុងរាងកាយ
ការពាក់អាវក្នុងធ្វើឲ្យមានភាពរឹតតឹង និងគាបជាប់នៅត្រង់ចំណុចដើមទ្រូង ដែលបង្កឲ្យណែនថប់សរសៃឈាម និងរារាំងប្រព័ន្ធលំហូរឈាម។ ក្នុងករណីដែលអ្នកមិនពាក់វាវិញ នោះចរន្តឈាមនឹងរត់ដំណើរការស្រួល ជួយឲ្យអ្នកមានសុខភាពល្អ។
២. គេងលក់ស្រួល
នៅពេលយប់ ស្ត្រីគួរដោះអាវក្នុងចេញ ដើម្បីទទួលបាននូវដំណេកដ៏ស្កប់ស្កល់មួយ។ ការដែលពាក់អាវក្នុងដេកយប់ នឹងប៉ះពាល់ដល់ប្រព័ន្ធកំណត់ការគេងរបស់មនុស្ស ដែលគេហៅថា circadian rhythms។
៣. ជួយឲ្យដើមទ្រូងលូតធំជាងមុន
ស្ត្រីខ្លះយល់ថា អាវក្នុងនឹងជួយកល់ដើមទ្រូងឲ្យធំជាងមុន។ យ៉ាងណាមិញ វិធីសាស្ត្រដែលប្រសើរជាងនេះគឺការមិនពាក់អាវក្នុងទៅវិញ។ កាលណាគ្មានអ្វីទ្រ នោះសាច់ដុំសុដន់នឹងប្រឹងដំណើរការច្រើនជាងមុនដើម្បីទប់លំនឹង ដែលជាហេតុធ្វើឲ្យសុដន់កាន់តែមានលក្ខណៈតឹងណែនល្អ។
៤. សុដន់មានសភាពរឹងមាំជាងមុន និងងើបមិនរាបស្មើដូចមុន
យោងតាមការសិក្សាអស់ពេល១៥ឆ្នាំលើកាយវិភាគសាស្ត្រផ្នែកសុដន់ស្ត្រីរបស់លោកសាស្ត្រាចារ្យ Jean-Denis Rouillon បានឲ្យដឹងថា ស្ត្រីដែលមិនពាក់អាវក្នុងរយៈពេល១ឆ្នាំបាន នោះទ្រូងរបស់ពួកគេនឹងងើបខ្ពស់ជាងមុនបាន៧មិល្លីម៉ែត្រ។
៥. សុខភាពសុដន់នឹងប្រសើរឡើង
គ្មានអាវក្នុង បានន័យថា គ្មានការហូរញើសជាប់នៅបរិវេណសុដន់ ឬខាងក្រោយខ្នងឡើយ។ ញើសជាដើមចមនៃការប្រមូលផ្ដុំពពួកបាក់តេរី ដែលធ្វើឲ្យស្បែករងផលប៉ះពាល់មិនល្អ៕