ចង់ដឹងសមត្ថភាពខ្លាំងប៉ុណ្ណា! មុនប្រឡងសិស្សទី១២ អាចធ្វើតេស្តតាមកម្មវិធីនេះបាន

  • 2020-10-12 01:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងអបរំយុវជន និងកីឡា បាន​បង្ហាញ​កម្មវិធី​ធ្វើ​តេស្តសាកល្បងសមត្ថភាពសម្រាប់​សិស្ស​ថ្នាក់​ទី១២ ដែល​នឹង​ត្រូវ​ត្រៀមប្រឡង​នាពេល​ខាង​មុននេះ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

កម្មវិធី​ធ្វើ​តេស្តសាកល្បងសមត្ថភាព "ប្រព័ន្ធពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២" បង្កើតឡើងដើម្បីសិស្សអាចពង្រឹង និងតេស្ដសមត្ថភាពដោយខ្លួនឯងនៅលើប្រព័ន្ធអ៊ីនធឺណិតដោយអាចប្រើប្រាស់ បានទាំងទូរសព្ទស្មាតហ្វូនកុំព្យូទ័រ និងកុំព្យូទ័របន្ទះទៅលើមុខវិជ្ជាមួយចំនួនដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។

-ដើម្បីប្រើប្រាស់ប្រព័ន្ធនេះសូមចូលទៅកាន់៖ http://exam.moeys.gov.kh

-ព័ត៌មានបន្ថែមទំនាក់ទំនងតាមតេលេក្រាមលេខ៖ ០៦៦ ៩០១ ៨០០

គូសបញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២១ ធ្នូ ២០២០៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;