បុរសម្នាក់បានស្លាប់ ក្រោយ​អត់ដេក អត់ហូប ដើម្បី​បន់ស្រន់ឱ្យលោកត្រាំ ឆាប់ជា​សះស្បើយពីកូវីដ

  • 2020-10-12 07:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរសជនជាតិ​ឥណ្ឌាម្នាក់​ដែលជាអ្នក​ងប់ងល់​ស្រលាញ់ស្ម័គ្រស្មោះ នឹង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ស្លាប់ហើយដោយសារគាំងបេះដូង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២០។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

បុរស​ខាងលើ​មានឈ្មោះ Bussa Krishna Raju អាយុ៣៨ឆ្នាំ ជាកសិករមួយរូប​នៅរដ្ឋ Telangana ប្រទេសឥណ្ឌា។ គាត់ត្រូវបានគេដឹងថា បាន​ចាប់ផ្តើមពិបាកចិត្តខ្លាំង តាំងពីលោកត្រាំ មានជំងឺកូវីដ១៩។

អ្នករស់នៅក្នុងភូមិជាមួយគាត់ម្នាក់ បាន​រៀបរាប់ថា៖ ក្រោយពេល​ដឹងថាលោកត្រាំផ្ទុកកូវីដ១៩ Raju មិនបាន​ដេក និងហូប​អីអស់ជាច្រើនថ្ងៃ មិនតែប៉ុណ្ណោះ បានបន់ស្រន់ឱ្យលោកត្រាំឆាប់ជាសះស្បើយ​ពីជំងឺនេះទៀតផង។

គួររំលឹកថា កាលពីឆ្នាំមុន Raju បាន​សង់រូបសំណាកលោកត្រាំតម្លៃ ១៧៧៨ដុល្លារនៅផ្ទះរបស់គាត់ ដែល​ធ្វើឱ្យអ្នកភូមិគិតស្មានថាគាត់មានរោគចិត្ត ប៉ុន្តែគាត់បាន​អះអាងខ្លួនគាត់​ថាជាអ្នកស្រលាញ់​លោកត្រាំ​ជាទីបំផុត៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;