BLACKPINK បង្កើតប្រវត្តិសាស្ត្រថ្មីឲ្យ K-Pop ក្លាយជាក្រុមនារីដំបូងក្ដាប់លេខ១លើ Billboard
- 2020-10-14 02:11:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BLACKPINK បង្កើតប្រវត្តិសាស្ត្រថ្មីឲ្យ K-Pop ក្លាយជាក្រុមនារីដំបូងក្ដាប់លេខ១លើ Billboard
ចន្លោះមិនឃើញ
ទោះបីបង្ហាញមុខជារឿយៗលើតារាង Billboard ប៉ុន្តែលើកនេះ BLACKPINK អាចធ្វើបានយ៉ាងល្អ ជាមួយនឹងអាល់ប៊ុមដំបូងរបស់ខ្លួនដែលមានឈ្មោះថា «THE ALBUM» ដែលជោគជ័យនេះបានចារជាប្រវត្តិសាស្ត្ររបស់ក្រុម ជាពិសេសប្រចាំ K-POP ទាំងមូល។
កាលពីសប្ដាហ៍មុន BLACKPINK បានឈរនៅលេខ ៦៥ ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលក្រុមស្រាប់តែអាចឡើងខ្ពស់បំផុតដល់លេខ ១ លើតារាង Artist 100 របស់ Billboard បង្កពេលវេលាអស្ចារ្យបំផុត។
ទម្រាំបានឈរលើចំណាត់ថ្នាក់កំពូលនេះមិនមែនជារឿងងាយស្រួលនោះទេ ព្រោះតារា និងអាល់ប៊ុមល្បីៗមិនតិចដែលត្រូវបានសម្រិតសម្រាំងយ៉ាងហ្មត់ចត់ ផ្អែកលើចំនួនលក់អាល់ប៊ុម Radio Airplay, ការ Stream និងការបង្ហាញមុខលើបណ្ដាញសង្គម ប៉ុន្តែ BLACKPINK អាចធ្វើបានដូចពេលនេះ ពិតជាក្លាយជារឿងដ៏ពិសេស។
ការហក់ឡើងដល់លេខ ១នេះ អាចធ្វើឲ្យ BLACKPINK ក្លាយជាក្រុមនារី K-Pop ដំបូងបង្អស់ប្រចាំវិស័យនេះ និងក្លាយជាក្រុមកូរ៉េមួយទៀតដែលអាចទទួលជ័យជម្នះនេះ ក្រៅពី BTS និង SuperM។
រហូតដល់សប្ដាហ៍ថ្មីនេះ ក្រុមជាប់លេខ ២លើតារាង Billboard 200៕