ខែ​រងា​អ៊ីចឹង បើ​មាន​លុយ​ច្រើន អាច​ពិចារណា​លីអូ​ខោវប៊យ​នេះ​បាន!

  • 2020-10-19 06:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មាន​ការ​​ចាប់​អារម្មណ៍​​ខ្លាំង​មួយ​​បាន​កើត​ឡើង បន្ទាប់​ពី​​​មាន​​ការ​ចែក​ចាយ​នូវ​រូបភាព​អំពី​ម៉ូដ​ខោ​លីអូ​ខោវប៊យ​ដ៏​ចម្លែក ហើយ​ដាក់​លក់​នៅ​ក្នុង​តម្លៃ​ខ្ពស់​ដល់ ៣១៥​ដុល្លារ​ឯណោះ។ បើ​តាម​ពិត​ទៅ ខោ​ក្នុង​ដ៏​​​​ប្លែក​ខុស​គេ​នេះ​គឺ​​ជា​ការ​​ច្នៃ​បង្កើត​ឡើង​​ដោយ​​ក្រុមហ៊ុន​សម្លៀក​បំពាក់ Ssense ស្ថិត​នៅ​ក្រោម​ស្លាក​យីហោ​បារាំង Y/Project។

នៅ​ក្រោម​រូប​ថត​​ដែល​បង្ហោះ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​របស់​ខ្លួន ក្រុមហ៊ុន Ssense បាន​សរសេរ​​រៀបរាប់​ថា ខោ​នេះ​ត្រូវ​ច្នៃ​ឡើង​ដោយ​មាន​លក្ខណៈ​ពិសេស​គឺ​​​អាច​​ស្លៀក​នៅ​ខាង​ក្នុង​ក៏​បាន និង​ស្លៀក​នៅ​ខាង​ក្រៅ​ដូច​ខោ​ធម្មតា​ក៏​បាន។ ពាក់ព័ន្ធ​នឹង​ម៉ូដ​ខោ​​លីអូ​ខោវប៊យ​របស់ Ssense មនុស្ស​ម្នា​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ បាន​​បង្ហាញ​ពី​ភាព​ហួស​​ចិត្ត និង​មតិ​​រិះគន់​យ៉ាង​សម្បើម។ យ៉ាង​ណា​មិញ ម៉ូដ​ខោ​​លីអូ​ខូវប៊យ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ថា​បាន​​អស់​ពី​ស្ដុក​ហើយ បន្ទាប់​ពី​​ដាក់​លក់​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ៕

ប្រភព៖ Mashable ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;