Bale ​​ធ្វើ​រឿង​ចៃដន្យ​មួយ ​ពេល​បាន​ចូល​លេង​វិញ​ [វីដេអូ​]

  • 2020-10-19 02:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែ​ប្រយុទ្ធ​ Gareth Bale ​ត្រូវ​បាន​ប្តូរ​ចូល​នៅ​តង់ទី២ នាទី​ ៧០ ជំនួស​កីឡាករ​វ័យ​ក្មេង​ Steven Bergwijn ខណៈ​ដែល​ពិន្ទុ​កំពុង​​នាំ​មុខ ៣-០ ​ស្រាប់​តែ​រំលង​ប៉ុន្មាន​នាទី​ក្រោយ​ West Ham ​វាយ​បក​បាន​ ៣ គ្រាប់។

Gareth Bale ​ត្រូវ​បាន​ប្តូរ​ចូល​នៅ​តង់ទី២
​​​រឿង​ដែល​ចៃដន្យ​មួយ​ស្រដៀង​គ្នា​នេះ​ ​នៅ​​ឆ្នាំ ២០១១ ​កាល​នោះ​ Spurs ​នាំ​មុខ ៣- ២ ​ Wolves ​ចំណែក​ Bale ​បំរុង​ដូរ​ចូល​នាទី​ ៦៩ ស្រាប់​តែ​រំលង​ប៉ុន្មាន​នាទី​ក្រោយ Wolves តាម​បាន​ស្មើ ៣-៣ ត្រឹម​នាទី ៨៧ ។ ​ដូចនេះ លទ្ធផល ៩ ឆ្នាំ​មុន (គិត​ទាំង​មុន​និង​ក្រោយ)​ Bale ​លេង​ឲ្យ Spurs ​គឺ​លទ្ធផល​ដូច​គ្នា​បេះ​បិទ។

​Spurs ​បច្ចុប្បន្ន​នៅ​ឈរ​លេខ ៦ មាន ៨ ពិន្ទុ​។ ​ចំណែក​ក្រុម​តំបន់ Top 4 ​លើស Spurs តែ១ពិន្ទុ​គត់​គឺ ៩ ពិន្ទុ​ គិត​ត្រឹម​សប្ដាហ៍​ទី ៥ នៅ Premier League ៕

Gareth Bale ឆ្នាំ ២០១១
ចំណាត់​ថ្នាក់ Premier League សប្ដាហ៍ទី ៥

ប្រភព៖ squawka ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;