កោះ​ចម្លែកបំផុតទាំង៥ ក្នុងពិភពលោក

  • 2020-10-19 09:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កោះ​ជាច្រើន​ក្នុងពិភពលោក ត្រូវបាន​យកធ្វើជាទីកន្លែងទាក់ទាញទេសចរ ដោយសារតែ​ទេសភាព សម្រស់ឆ្នេរសមុទ្រ និងភាព​ពិសេស​របស់​កោះ​នោះជាដើម។ ក្នុងនោះមានកោះខ្លះ ជាកោះ​ដ៏ចម្លែក ដែលទាក់ទាញទេសចរខ្លាំង និងជាពិសេស​សម្រាប់ថតកុនទៀតផង។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ខាងក្រោមនេះ ជាកោះចម្លែកបំផុតទាំង៥ ក្នុងពិភពលោក៖

១. កោះ Okunoshima ប្រទេស​ជប៉ុន

កោះនេះ ទាក់ទាញទេសចរយ៉ាងខ្លាំង ដោយសារតែសម្បូរដោយសត្វទន្សាយ។ ក្នុងចន្លោះឆ្នាំ១៩២៩ ដល់ ១៩៤៥ ជប៉ុនបានយកកោះនេះ ធ្វើជាទីតាំងផលិត​អាវុធគីមី។ ក្នុងនោះ គេយកសត្វទន្សាយ​ធ្វើពិសោធន៍ឧស្ម័ន​ពុល​ផងដែរ។

២. កោះ Christmas ប្រទេស​អូស្ត្រាលី

កោះនេះ​ត្រូវបាន​យកធ្វើឧទ្យានជាតិ​របស់​អូស្ត្រាលី ដោយដើរតួជាប្រព័ន្ធអេកូឡូស៊ីដ៏ល្អឥតខ្ចោះ សម្រាប់​ជីវិត​ក្តាមក្រហម។ ក្នុងអំឡុងរដូវភ្លៀង ក្តាម​ក្រហម​ប្រមាណ ១២០លានក្បាល បាន​ធ្វើដំណើរចម្ងាយ ៨គីឡូម៉ែត្រលើកោះនេះ ចូលក្នុងសមុទ្រដើម្បីពង។

៣. កោះ La Isla de Las Munecas ប្រទេសម៉ិចស៊ីកូ

គេហៅកោះនេះថា ជាកោះតុក្កតា ព្រោះ​មានតុក្កតាជាច្រើន​ត្រូវបានដាក់ព្យួរលើដើមឈើ​។ កោះនេះ​ត្រូវគេមានជំនឿថា សម្រាប់ឧទ្ទិស​ដល់​ព្រលឹង​ក្មេងស្រីម្នាក់ ដែលលង់​ទឹកយ៉ាងអាថ៌កំបាំង​នៅលើកោះនេះ អស់ជាឆ្នាំកន្លងទៅ។ មានការនិយាយតៗគ្នាថា បុរសម្នាក់​ដែល​ធ្លាប់បាន​រស់នៅលើកោះនេះ លឺសំឡេងក្មេងស្រីម្នាក់ស្រែកពីចម្ងាយនៅពេលនាងលង់ទឹក ប៉ុន្តែបុរសរូបនោះមិនអាចជួយបានឡើយ។ ក្រោយពេលនាងស្លាប់ គាត់​នៅតែលឺសំឡេងរបស់​នាង​ពេលយប់ទៀត ដូច្នេះហើយ គាត់​ចាប់ផ្តើម​ចងព្យួរតុក្កតាជាច្រើន ដើម្បី​ឧទ្ទិសដល់ព្រលឹងនាង។

៤. កោះ Easter ប្រទេសស៊ីលី

ជាកោះតូចមួយ​ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ កោះនេះត្រូវបានរកឃើញ​ដោយជនជាតិហូរឡង់ម្នាក់​ក្នុងឆ្នាំ​១៧៧២។ កោះនេះ គ្របដណ្តប់​ដោយ​រូបសំណាក​ធំៗឈ្មោះថា Moia។ រូបសំណាកទាំងអស់​មានចំនួន ៨៨៧ សង់ឡើងដោយជនជាតិ Polynesia កាលពីជាង ២ពាន់ឆ្នាំមុន។ គេនៅមិនទាន់អាច​បញ្ជាក់ច្បាស់ថា រូបសំណាកនេះត្រូវសង់ឡើង​ដើម្បីអ្វីឡើយ។

៥. កោះ North Sentinel ប្រទេស​ឥណ្ឌា

ជាកោះដាច់សង្វែងតែឯងបំផុតមួយក្នុងពិភពលោក ស្ថិតនៅ​ឆកសមុទ្របេងហ្គាល់ ហើយប្រសិន​បើអ្នកចង់ទៅ ក៏ប្រហែលមិនអាចទៅដល់ឡើយ។ នៅពេលមានទូក ឬយន្តហោះ ទៅកៀកទីនោះ ក្រុមជនជាតិដើមដែលរស់នៅលើកោះ បាន​បាញ់ព្រួញដើម្បីបណ្តេញចេញទៅវិញ ឬសម្លាប់តែម្តង៕

ប្រភព៖ Foxnews

;