Dybala ខឹងអត់បានលេងបាល់ ប៉ះសម្ដីជាមួយប្រធានក្លឹប កាលពីចុងសប្ដាហ៍
- 2020-10-20 03:47:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dybala ខឹងអត់បានលេងបាល់ ប៉ះសម្ដីជាមួយប្រធានក្លឹប កាលពីចុងសប្ដាហ៍
ចន្លោះមិនឃើញ
កាលពីចុងសប្ដាហ៍ កន្លងទៅ Paulo Dybala ខ្សែប្រយុទ្ធជំនាញជើងឆ្វេង និងជាកីឡាករឆ្នើមប្រចាំក្រុម សេះបង្កង់ ត្រូវបានគេដឹងថា ប៉ះពាក្យសម្ដីជាមួយនឹងប្រធានក្លឹបលោក Fabio Paratici ។
ចប់ប្រកួត លោក Andre Pirlo គ្រូបង្វឹកក្រុម Juventus បានឆ្លើយឆ្លងនឹងអ្នកសារព័ត៌មានថា លោកបាននិយាយជាមួយគ្រប់គ្នាក្នុងក្រុម រួមទាំង Paulo ដែរ។ គេពិតជា ខឹងនិងអន់ចិត្តមែន លោកចង់ដាក់គេឲ្យលេង តែស្ថានភាពរបស់គេ "អ្នកគួរដឹងហើយថា ហាត់តែ១០នាទីមិនអាចគ្រប់គ្រាន់ទេ ត្រូវតែបង្ហាញឲ្យអស់ពី គុណភាពរបស់អ្នក។"
ទោះជាបែបនេះក៏ដោយ ការប្រកួតវគ្គសន្សំពិន្ទុតាមពូល UCL នៅយប់ថ្ងៃអង្គារ Juventus ត្រូវប៉ះក្រុម Dynamo Kyiv ខ្សែប្រយុទ្ធឆ្នើមរូបនេះ អាចនឹងបានចូលលេងវិញ៕