កុំភ្លេចទៅបង់ពន្ធផ្លូវ ខណៈថ្ងៃផុតកំណត់នៅចុងខែវិច្ឆិកាខាងមុខនេះហើយ

  • 2020-10-21 01:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋានពន្ធដារ បាន​សេចក្តីជូនដំណឹង​មួយ​ដើម្បីរំលឹក​ការបង់ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់ប្រភេទ​ប្រចាំឆ្នាំ២០២០ ខណៈ​ការ​ប្រមូលពន្ធ​ប្រភេទ​នេះ​ នឹង​ត្រូវបិទ​បញ្ចប់​ជាស្ថាពរ​នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ខាងមុខ។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

អគ្គនាយកដ្ឋាន​ពន្ធដារ​ព្រមាន​ថា ក្នុងករណី​ខកខានមិនបាន​បង់ពន្ធទាន់ពេល ម្ចាស់យានយន្ត​នឹង​ត្រូវទទួលរងនូវទណ្ឌកម្ម​តាមច្បាប់។ ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​នគរបាល​ចរាចរណ៍​ដើម្បី​ចុះត្រួតពិនិត្យ​ការអនុវត្ត​ប្រមូលពន្ធ​នេះ​នៅតាមដងផ្លូវនានា បន្ទាប់ពីបិទ​បញ្ចប់​ការប្រមូលពន្ធ៕

អត្ថបទថ្មី
;